ក្រុមហ៊ុន​ដេប៉ូ​ចែក​ចាយ​ ឆ្នោតមហាសំណាង​ នឹង​ ស្រាក្រហម​ ផេនវ៉ាញ​ ខេត្ត​កណ្តាលផ្តល់​អង្ករ​២​តោន ដល់​ខេត្តកណ្តាលចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្របពេលដែល​ខេត្តកណ្តាល កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុងនោះ​មានផ្ទះ​សំបែង​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន នៅ​ស្រុក​កណ្តាលស្ទឹង ស្រុកអង្គស្នួលនិង ក្រុងតាខ្មៅ ត្រូវបាន​លិចលុង និង​ផ្លូ​ជាតិមួយចំនួនត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន អាជ្ញាធរ​ខេត្តកណ្តាល បាននិងកំពុង​រិះរក​គ្រប់​វិធានការ​ដើម្បី​រំដោះ​ការ​ជន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង កុំ​ឲ្យ​អូសបន្លាយ​យូរ និង​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​ឃើញ​មាន​ស្ថាប័ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដេប៉ូ​ខេត្តកណ្តាលផ្តល់ជំនួយ​អង្ករ ២​តោន មកដល់​ខេត្ត​សម្រាប់​ជួយ​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ សកម្មភាព​ភាព​នេះ បាន​ឆ្លុះ​បង្ហាញអោយឃើញថា ខ្មែរ​គឺ​ចេះ​ជួយ​ខ្មែរ​គ្នាឯង​នៅពេល​ជួប​ទុក​លំបាក ហើយ​សង្ឃឹមថា នឹង​បណ្តា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រួមចំណែក​ជួយ​ដល់​សង្គម ។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្តាល លោក ហ៊ុយ​ សុផារិទ្ធ តំណាង​ដេប៉ូ​ចែក​ចាយ​ ឆ្នោតមហាសំណាង​ នឹង​ ស្រាក្រហម​ ផេនវ៉ាញ​ ខេត្ត​កណ្តាលបានផ្តល់​អង្ករ ២​តោន ទឹកបរិសុទ្ធ២០កេស មី៤កេសធំ ទឹកស៊ីអុីវ២០យួរ ទឹកត្រី២០យួរ ប្រគល់ជូន​ដល់រដ្ឋបាលខេត្តកណ្តាល សំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

​ក្នុងឱកាស​ទទួល​ជំនួយ​ជា​អង្ករ ២​តោន​នោះដែរ លោក គង់ សោភណ្ឌ អភិបាលខេត្ត បាន​សម្តែង​នៅ​ទឹកចិត្ត​កោ​ក​សរសើរ​ចំពោះ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​លើ​ការងារ​សង្គម​ផ្តល់ជំនួយ​ជា​អង្ករ​នេះ មក​រដ្ឋបាលខេត្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ក្នុង​គ្រោះទឹកជំនន់​នេះ ។

ជាមួយគ្នា​នោះដែរ​លោកអភិបាល​ខេត្តកណ្តាល បានប្រគល់​ជូន​នូវ​លិខិត​ថ្លែងអំណរគុណ ដល់ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ផ្ដល់ជូន​អង្ករ​ចំនួន ២​តោន ដើម្បី​ទុក​បម្រុង​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ នៅ​មូលដ្ឋាន​ខេត្តកណ្តាល៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print