នារីម្នាក់ដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានក្រោយពេលចុះថតរូបគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបានបើករថយន្តម៉ាក
ហ្វដរ៉េនជើរជ្រុលទៅបុករថយន្តឡិចស៊ីស បណ្តាលឲ្យរងការខូចខាតទាំងសងខាងហេីយត្រូវបានអ្នកសារព័ត៌មានចុះមកថតផ្សាយផ្ទាល់​ តែត្រូវបានស្ត្រីរូបនោះដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានរត់ចែកជើងគ្នាតែម្តង​។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ខាងមុខ​ភោជនីយដ្ឋាន(តាយតាយ២) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត​បានបើករថយន្តម៉ាកហ្វដរ៉េនជើរ​ ពណ៌ស​​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-6799​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូត​ជ្រុលទៅបុករថយន្តឡិចស៊ីសRX- 330 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AJ-0882​ បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច​ ចំកង់ខាងមុខខាងឆ្វេងបណ្ដាលឲ្យរថយន្តឡិចស៊ីសដាច់កាឡេកង់ខាងមុខ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៥០ម៉ែត្រ ដាច់កាឡេកង់ខាងមុខដូចគ្នា។

ក្រោយពេលកើតហេតុមានអ្នកសារព័ត៌មានបានចុះមកដល់កន្លែងកើតហេតុដេីម្បីថតផ្សាយព័ត៌មានផ្ទាល់ស្រាប់តែស្ត្រីរូបនោះបានមកដេញចាប់យកទូរស័ព្ទអ្នកសារព័ត៌មានកុំឲ្យផ្សាយហើយប្រាប់ទៅអ្នកសារព័ត៌មានថា កុំឱ្យផ្សាយថារូបគេជាអ្នកខុស​ ឲ្យនិយាយត្រឹមត្រូវ បើមិនត្រឹមត្រូវទេ រូបគេនឹងប្តឹងអ្នកសារព័ត៌មានទៀត។ការព្រមាននេះធ្វើឲ្យអ្នកសាព័ត៌មានខ្ជឹលតបតវែងឆ្ងាយ ខ្លាចទាស់ពាក្យសម្តីគ្នានាំឲ្យមានរឿងវែងឆ្ងាយ គឺបានត្រឹមរត់ចែកជើងគ្នាកាត់ភ្លៀងប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានធ្វើការ​សម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ដោយមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ហេីយភាគីបង្កបានចេញសំណងចំនួន៨០ដុល្លារទៅឲ្យភាគីរងគ្រោះដោយភាគីរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print