សង្ស័យមានវិបត្តិក្នុងគ្រួសារបុរសម្នាក់បញ្ចប់ជីវិតដោយចង.ក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨:០០នាទីនៅចំណុចដើមកាស្យាខាងកើតភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក ថាញ់ សុខ វ៉ាត អធិការស្រុកពញាក្រែកបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះធុយ បូរ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកបន្តថា មុនពេលកើតហេតុឈ្មោះ ធុយ បូរ៉ា មកលេងផ្ទះមិត្តភក្តិ នៅភូមិបុសល្វេ ឃុំក្រែក ហើយគាត់មានបញ្ហាក្នុងគ្រួសារទើបគាត់សម្រេចចិត្តយកខ្សែនីឡុងចងកសម្លាប់ខ្លួនតែម្ដង។

ផ្អែកតាមការពិនិត្យរបស់ផ្នែកជំនាញកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានសន្និដ្ឋានថាសពពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print