ឃាត់ខ្លួនយុវជនម្នាក់ពីបទប៉ុនប៉ងរំលោភតែមិនបានសម្រេចយោងតាមបណ្តឹងជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ធ្វើការឃាត់ខ្លួនក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះដោយចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភនាងតែមិនបានសម្រេច។

ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នៅចំណុចហាងកាហ្វេមួយកន្លែងតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឈុន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រស្រុកមុខកំពូល ខេត្តកណ្ដាល។ចំណែកឯនារីរងគ្រោះមានអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុជនរងគ្រោះនិងមិត្តស្រី២នាក់ទៀតរួមទាំងជនសង្ស័យម្នាក់ទៀតទាំងអស់៤នាក់បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះដេកលង់លក់អស់ រូបគេក៏បានរង្កិលខ្លួនទៅដេកក្បែរនាងនៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់ជនរងគ្រោះប៉ុនប៉ងធ្វើសកម្មភាពរំលោភតែត្រូវនារីរងគ្រោះដឹងខ្លួនទាន់បានលើកខោស្លៀកហើយងើបពីដេកក្បែរជញ្ជាំងមកដេកកណ្តាលមិត្តភក្តិវិញ។

ប្រភពបន្តថា មួយសន្ទុះក្រោយមកជនសង្ស័យបានតាមទៅដេកក្បែរនារីរងគ្រោះទៀតហើយធ្វើសកម្មភាពយកដៃរបស់គេអង្អែលថ្នមៗទៅលើដងខ្លួនរបស់នាងរួចហើយប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភជាលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់បានរត់ឡើងទៅប្រាប់មិត្តស្រីដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលឡើង ភ្លាមៗនោះជនសង្ស័យបានបើកទ្វាររួចជិះម៉ូតូគេចខ្លួនបាត់ទៅ។

តាមប្រព័ត៌មានបានបន្តទៀតថា លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចហាងកាហ្វេមួយកន្លែងតាមបណ្ដោយផ្លូវបេតុងក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print