រដ្ឋបាលសាលាខេត្តកំពង់ស្ពឺនឹងបើកឲ្យដំណើរការចរាចរណ៍យានយន្តធុនធ្ងន់ឡើងវិញនាវេលាម៉ោង០០យប់ថ្ងៃទី២០ នេះ

ចែករំលែក៖

ខេត្តកំពង់ស្ពឹ៖ ដោយសារមើលឃើញអំពីស្ថានភាពទឹកជំនន់បានវិលទៅរកសភាពដើមវិញនោះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបាឣនុញាតិឣោយម្ចាស់យានយន្តធុនធ្ងន់និងរថយន្តដឹកទំនិញទាំងអស់អាចធ្វើចរាចរណ៍នាម៉ោង០០ថ្ងៃទី២០ ខែតុលានេះឡើងវិញជាធម្មតា។
ក្នុងផេក facebook ផ្លូវការរបស់លោកអភិបាលខេត្តកំពង់ស្ពឺបានសរសេរថា”
សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយស្ថានភាពនៃជំនន់ទឹកភ្លៀងបានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោកលោកស្រីដែលមានមធ្យោបាយដឹកជញ្ជូនធុនធំទាំងអស់អាចប្រកបរបររកស៊ីទទួលទានឡើងវិញបាននៅលើផ្លូវជាតិទាំងអស់ក្នុងខេត្តកំពង់ស្ពឺជាធម្មតា
ចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ ជាពិសសេលោកឣភិបាលក៏សូមឣោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ”។
សូមរំលឹកថា កាលពីថ្ងៃទី18 ខែតុលា ឆ្នាំ២០២០
រដ្ឋបាល​ខេត្ដកំ​ពង់ស្ពឺ​ បានសម្រេ​ច​ផ្អាក​ចរាចរណ៍​មួយរយៈ​ ដោយសំុឣោយ ម្ចា​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ម្ចាស់​ការដ្ឋានមេ​ត្ដា​ចូ​លរួម​សហការ​អនុវត្ត​ន៍​ អោយមាន​ប្រសិ​ទ្ធ​ភាព​ ដេីម្បី​រក្សា​ស្ថានភាព​ហេដ្ឋារចនា​សម្ព័​ន្ធ​ ផ្លូវ​ថ្នល់​ក្នុងខេត្ត​ អោយមានភាពល្អប្រសេីរ​វិ​ញបន្ទាប់ពីរងការ​ជន់ទឹកលេច។

សូមបញ្ជាក់ថា​ ក្រោយការជូនដំណឹងរបស់រដ្ឋ​បាលខេត្ដកំពង់ស្ពឺ​ ស្ដីពី​ការផ្អាកជាបណ្ដោះ​អាសន្ន​នូវការធ្វេីចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​ ៤​ ផ្លូវ​ជាតិ​លេខ​ ៤១​ និ​ងផ្លូវមួយចំនួនក្នុងខេត្ដ​ មានផ្លូវលេខ​ ១៤១​ ,​ ៤​៤​ មានរថយន្ដ​ដឹកជញ្ជូន​ទំនិញផ្ទាល់​ខ្លួននិង​រថ​យន្ត​ធុន​ធ្ងន់​ ដឹក​ទំនិញ​ឆ្លងកាត់​មកពីខេត្ដ​ព្រះ​សីហនុ​ និងរថយន្ដដឹកថ្ម​ ខ្សាច់​ ចេញពីកា​រដ្ឋាន​ មួយ​ចំនួន​នៅតែបន្ដធ្វេីសកម្មភាព​ ដ​ដែ​ល​និងមិនបានចូ​លរួមជួយថែក្សាប្រព័ន្ធផ្លូវ​ថ្ន​ល់​ ស្ដាប់​តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ​ ដោយហេតុ​ផលនេះ​ សមត្ថកិច្ច​ន​គ​របាល​ចរាចរណ៍​និងធ្វេី​ចំណាត់ការ​ វិធានការ​រដ្ឋ​បាល​ ដោយឃាត់ទុករថយន្ដនៅនិងកន្លែ​ងនិងផាកពិន័យក្នុងករណីនៅតែប្រព្រឹត្ដល្មេី​សនិងសេចក្ដីជូនដំណឹងដែលនាំឱ្យមាន​ ការ​បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៕សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print