ខេត្តកំពង់ស្ពឹ៖ ដោយសារមើលឃើញអំពីស្ថានភាពទឹកជំនន់បានវិលទៅរកសភាពដើមវិញនោះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបាឣនុញាតិឣោយម្ចាស់យានយន្តធុនធ្ងន់និងរថយន្តដឹកទំនិញទាំងអស់អាចធ្វើចរាចរណ៍នាម៉ោង០០ថ្ងៃទី២០ ខែតុលានេះឡើងវិញជាធម្មតា។
ក្នុងផេក facebook ផ្លូវការរបស់លោកអភិបាលខេត្តកំពង់ស្ពឺបានសរសេរថា”
សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយស្ថានភាពនៃជំនន់ទឹកភ្លៀងបានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោកលោកស្រីដែលមានមធ្យោបាយដឹកជញ្ជូនធុនធំទាំងអស់អាចប្រកបរបររកស៊ីទទួលទានឡើងវិញបាននៅលើផ្លូវជាតិទាំងអស់ក្នុងខេត្តកំពង់ស្ពឺជាធម្មតា
ចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ ជាពិសសេលោកឣភិបាលក៏សូមឣោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ”។
សូមរំលឹកថា កាលពីថ្ងៃទី18 ខែតុលា ឆ្នាំ២០២០
រដ្ឋបាលខេត្ដកំពង់ស្ពឺ បានសម្រេចផ្អាកចរាចរណ៍មួយរយៈ ដោយសំុឣោយ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់ការដ្ឋានមេត្ដាចូលរួមសហការអនុវត្តន៍ អោយមានប្រសិទ្ធភាព ដេីម្បីរក្សាស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងខេត្ត អោយមានភាពល្អប្រសេីរវិញបន្ទាប់ពីរងការជន់ទឹកលេច។
សូមបញ្ជាក់ថា ក្រោយការជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការធ្វេីចរាចរណ៍រថយន្តធុនធ្ងន់ឆ្លងកាត់តាមផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៤១ និងផ្លូវមួយចំនួនក្នុងខេត្ដ មានផ្លូវលេខ ១៤១ , ៤៤ មានរថយន្ដដឹកជញ្ជូនទំនិញផ្ទាល់ខ្លួននិងរថយន្តធុនធ្ងន់ ដឹកទំនិញឆ្លងកាត់មកពីខេត្ដព្រះសីហនុ និងរថយន្ដដឹកថ្ម ខ្សាច់ ចេញពីការដ្ឋាន មួយចំនួននៅតែបន្ដធ្វេីសកម្មភាព ដដែលនិងមិនបានចូលរួមជួយថែក្សាប្រព័ន្ធផ្លូវថ្នល់ ស្ដាប់តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដោយហេតុផលនេះ សមត្ថកិច្ចនគរបាលចរាចរណ៍និងធ្វេីចំណាត់ការ វិធានការរដ្ឋបាល ដោយឃាត់ទុករថយន្ដនៅនិងកន្លែងនិងផាកពិន័យក្នុងករណីនៅតែប្រព្រឹត្ដល្មេីសនិងសេចក្ដីជូនដំណឹងដែលនាំឱ្យមាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៕សេនាស័ក្តិ