បេីករថយន្តបុកគេពីក្រោយបង្កឱ្យមនុស្សស្លាប់​និងរបួស​ហើយ រត់គេចពីការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ពិតជាអាណិតខ្លោចចិត្តណាស់ចំពោះម្តាយនិងកូន​ធ្វេីដំណេីរជាមួយគ្នា​តាមម៉ូតូមួយគ្រឿង​ត្រូវ​អ្នកបេីកបររថយន្តបេីកលឿនធ្វេសប្រហែសបុកពីក្រោយ​បណ្តាលឱ្យម្តាយរបួសត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ឯកូនស្រីស្លាប់នៅនឹងកន្លែងកេីតហេតុ​ ។

តាមប្រ​ភព​ព័ត៌មាន​បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:១០នាទី លើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិ៧៣ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រវាងរថយន្ត និឹងម៉ូតូ ក្នុងដំណើរទិសដៅស្របគ្នាពីជើងទៅត្បូង។

គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​មិនស្គាល់រថយន្តម៉ាកអ្វីទេ ឯអ្នកបើកបរក៏គេមិនស្គាល់អត្តសញ្ញាណដែរ​ ប៉ុន្តែ​ករណី​នេះ​បង្កជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ (០១៥) ពាក់ស្លាកលេខត្បូងឃ្មុំ 1C-3799 បើកបរដោយឈ្មោះ ធួន សាម៉ៃ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឌុបកូនឈ្មោះយិន ស្រីកា ភេទស្រីអាយុ ១៤ឆ្នាំជាតិខ្មែរ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរ (កូន) ស្លាប់នៅនៅកន្លែងកើតហេតុ ។

តាមរយៈការធ្វេីកំណត់ហេតុឱ្យដឹងថា​ រថយន្តបើកពីទិសខាងជើង ទៅទិសខាងត្បូង ប្រើប្រាស់ល្បឿនលឿន ។ លុះធ្វេីដំណេីរមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូពីក្រោយតែម្ដង។

សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ រីឯសពកូនស្រីបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​៖​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print