លោក ឃួង ស្រេង៖ ទទួលអំណោយអង្ករ៥០តោនពីសប្បុរសជនដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយ អង្ករចំនួន៥០តោនពីសប្បុរសជនដើម្បីចែកជូនបន្ដឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនUK កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលរាជធានី ភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនUK ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនUK ដែលជាសប្បុរសជនបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
លោកក៏បានសន្យាថា នឹងនាំយកអំណោយទាំងនេះទៅជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅ សេសសល់ នឹងបន្តយកទៅជួយជនក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកចិត្តឡើយ។
លោកនាយកប្រតិបត្តិក្រុមហ៊ុនUK បានមានប្រសាសន៍ថា៖ អំណោយទាំងនេះទោះបីតិចក្តី ច្រើនក្តី លោកនិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖. គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស៣១នាក់ហើយ បស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង៣១ ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិជាច្រើនទៀត ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print