នារីវ័យក្មេងម្នាក់មានជំងឺប្រចាំកាយដេកស្លាប់នៅក្នុងផ្ទះសង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់មានជំងឺប្រចាំកាយបានដេកស្លាប់នៅក្នុងផ្ទះសង្ស័យមានជំងឺគាំងបេះដូង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ៥២E1 ផ្លូវលេខ១៩ ក្រុម៤១ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ បុិន ចាន់រ៉ា ហៅអាស្រស់ អាយុ២១ឆ្នាំ មុខរបរអ្នកបម្រើក្នុងផ្ទះ មានទីកន្លែងកំណើតភូមិទំនប់ថ្មី ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីឈ្មោះ ចិត្រ រំចង់ដែន ភេទស្រី ជាម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានចូលមកធ្វើការនៅផ្ទះរបស់គាត់តាំងពីឆ្នាំ២០១៨មកម៉្លេះ ដោយទទួលបានប្រាក់ខែ១៧០ដុល្លារក្នុងមួយខែ ។ជនរងគ្រោះធ្លាប់មានប្រវត្តិជំងឺស្រឺត (ខ្យោយបេះដូង) ប្រចាំកាយ។ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានមុតជើងចេញឈាមហើយក៏បានទន់ជើងដួលសន្លប់រហូតរូបគាត់ជាម្ចាស់ផ្ទះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលាក៏បានធូរស្រាល និងត្រឡប់មកផ្ទះវិញ។ ទើបមកដល់ព្រឹកកើតហេតុរូបគាត់(ម្ចាស់ផ្ទះ)បានមកដល់ផ្ទះដើម្បីបើកហាង ហើយមិនទាន់ឃើញជនរងគ្រោះចុះពីលើបន្ទប់គាត់ក៏បានឡើងទៅគោះទ្វារបន្ទប់ហៅតែមិនមានឮសំឡេងតបគាត់ក៏រុញទ្វារចូលទៅក្នុងទើ
បដឹងថាជនរងគ្រោះដេកមិនកំរើក ក៏តេហៅរថយន្តសង្គ្រោះ ពេលរថយន្តមកដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះមកដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងបានសហការជាមួការិយាល័យបច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
បន្ទាប់ពីពិនិត្យសពរួចជាលទ្ធផលតាមការពិនិត្យរបស់មន្ត្រីការិយាល័យជំនាញបច្ចេកទេស និងលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា សពស្លាប់ដោយគាំងបេះដូង(អាចបណ្ដាលមកពីជំងឺបេះដូង)។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានប្រគល់សពឱ្យទៅឈ្មោះ ប៉ូ ប៉ុនឡេង ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាម្ចាស់ផ្ទះកើតហេតុ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print