ទាហានចិនដែលត្រូវឥណ្ឌាចាប់ខ្លួន​ពេលនេះបានដោះលែងហើយ​

ចែករំលែក៖

​កម្លាំងទាហានចិន ដែលឥណ្ឌាចាប់ខ្លួន​នៅតំបន់ Demchok ភាគខាងកើត Ladakh ក្រោយពេលដើរវង្វែងផ្លូវចូលទៅកាន់ព្រំដែនប្រទេសឥណ្ឌា​។
បណ្តាញព័ត៌មានANI បានផ្សាយនៅថ្ងៃទី ២១ខែតុលាថា«កម្លាំងទាហានឥណ្ឌាបានដោះលែង​ទាហានចិនឈ្មោះ Wang Ya Long ដោយបញ្ជូនទៅឲ្យកម្លាំងទាហានចិន នៅតំបន់​Chushul Moldo កាលពីយប់ថ្ងៃទី​២០ខែតុលា​។
កម្លាំងទាហានឥណ្ឌាបានឲ្យដឹងថា​ ក្រោយពេលចាប់ទាហានចិន​​ កម្លាំងទាហានឥណ្ឌា​បាន ផ្តល់ការថែទាំយ៉ាងល្អបំផុត ដោយសម្លៀកំពាក់ ការពាររងារក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង​។ទាហានចិន​ឈ្មោះWang Ya Long មានសភាពទន់ខ្យោយ​ ដោយដើរវង្វែងផ្លូវ​ក្នុងអាកាសធាតុត្រជាក់ ទាហានរូបនោះត្រូវជំនួយដោយអ៊ុកហ្ស៊ីសែន ដើម្បីជួយឲ្យឆាប់ជាសះស្បើយ។
ហេតុការខាងលើកើតឡើង​ក្នុងពេល ដែលឥណ្ឌា​និងចិន​បាន បានត្រៀមលក្ខណៈរៀបចំកិច្ចពិភាក្សា​យោធាជាន់ខ្ពស់​ ជាថ្មី ស្តីពីដំណើរការ​ដកទាហានចេញពីតំបន់​ភាគខាងកើតLadakh ក្នុងរដូវរងា ។​
នៅតាមបណ្តោយព្រំដែន ​LAC កម្លាំងទាហានចិន ប្រមាណ​៥ម៉ឺននាក់បានបញ្ជូនទៅទីនោះ ចំណែកឥណ្ឌា​ក៏បានបញ្ជូនទាហានទៅ ប្រហាក់ប្រហែលគ្នាដែរ​ ក្រោយទាហានប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា នៅខែមិថុនាឆ្នាំ​២០២០ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print