អុីស្រាអែល និង ​UAE កាន់តែជិតស្និទ្ធ​ក្រោយចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងទ្វេភាគី​

ចែករំលែក៖

កាលពីថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២០ អុីស្រាអែល និង​ អារ៉ាប់រួម​ (UAE) បានចុះកិច្ចព្រមព្រៀង៤ចំណុច​ ក្នុងនោះមានកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការដល់ពលរដ្ឋប្រទេសទាំងពីរ​។ នេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ របស់ប្រទេសទាំងពីរ​​ ក្រោយពេលបានសម្រេចចុះហត្ថលេខា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក នៅសេតវិមានកាលពីថ្ងៃទី​១៥ ខែកញ្ញា ក្នុងការជំរុញទំនាក់ទំនងការទូតល្អប្រសើរនិងគ្នាឡើង​វិញ។
តំណាងគណៈប្រតិភូ​អារ៉ាប់រួម​ និងអុីស្រាអែលបានចុះហត្ថលេខានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ​(វីសា) ដល់ពលរដ្ឋប្រទេសទាំងពីរ​គឺជាចំណុចចាប់ផ្តើមថ្មី ហើយពលរដ្ឋ​អារ៉ាប់រួម​ក្លាយជាពលរដ្ឋដំបូងគេបង្អស់ក្នុងសម្ព័ន្ធ​អារ៉ាប់ ទទួលបានការអនុញ្ញាតឲ្យចូលទឹកដីអុីស្រាអែល ដោយមិនចាំបាច់សុំវិសា។
នាយករដ្ឋមន្ត្រីអុីស្រាអែល​លោក ណេតាន់ យ៉ាហ៊ូ បានបញ្ជាក់ថា ការសម្រេចផ្តល់សេរីភាពក្នុងការធ្វើដំណើរដល់ពលរដ្ឋប្រទេសទាំងពីរ នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន​របស់ប្រទេសទាំងពីរ​។ ចំណែកកិច្ចព្រមព្រៀង ៤ផ្សេងទៀត គឺក្នុងវិស័យ​អាកាសចរណ៍​ វិនិយោគ បច្ចេកវិទ្យា​និងវិទ្យាសាស្ត្រ​។
ក្នុងថ្ងៃជាមួយគ្នានោះដែរ​ អុីស្រាអែល និង​ អារ៉ាប់រួម​បានប្រកាសទទួលបានការព្រមព្រៀងទ្វេភាគី ដើម្បីការពារការវិនិយោគទៅវិញទៅមក​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអារ៉ាប់រួម លោក Younis Haji Al-Khoury បានលើកឡើងថា ភាគឺទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ​ដែលមាន៩៩ចំណុច​។​ កិច្ចព្រមព្រៀងនោះនិងជួយដល់ប្រទេសទាំងពីររីកចម្រើនខ្ពស់ក្នុងវិស័យសេដ្ឋកិច្ច ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print