ទិដ្ឋភាពពិធីបុណ្យដង្ហែសពក្នុងស្ថានភាពទឹកជំនន់នៅទីក្រុងវ៉េ

ចែករំលែក៖

ពិធីបុណ្យសព​៥ថ្ងៃមកហើយដោយសារតែភ្លៀងធ្លាក់រហូតធ្វើឲ្យពិបាកក្នុងការដង្ហែសពចេញ​។ នៅពេលភ្លៀងដាច់គ្រាប់អ្នកភូមិក៏បានសម្រេចបញ្ជូនសពចេញ​ឲ្យបានមុនព្យុះលេខ​៨ចូលមកដល់​ អាចបង្កឲ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំជាងនេះ។
នៅព្រឹកថ្ងៃទី២២ខែតុលា​ ពិធីដង្ហែសពនៅក្នុងស្រុកក្វាងអាង​ ទីក្រុងវ៉េ បានប្រព្រឹត្តទៅដោយ​ក្តុកក្តួល​ដោយសារតែគ្រប់ទីកន្លែងគ្របដណ្តប់ដោយទឹកជំនន់ ។ សពខាងលើបានស្លាប់តាំងពីថ្ងៃទី២១ខែតុលា ប៉ុន្តែដោយគ្រោះទឹកជំនន់​មិនអាចដង្ហែចេញបាន។ ចំណែកទីកន្លែងបញ្ចុះសពក៏ត្រូវប្តូរទីតាំងផងដែរ មានចម្ងាយពីផ្ទះដល់ទៅ​៤គីឡូម៉ែត្រ​។ ដោយសារតែជាសពអ្នកចាស់ទុំក្នុងភូមិ​​ពលរដ្ឋជាច្រើនបានទៅចូលរួម​ដង្ហែសព ឆ្លងកាត់ទឹកជំនន់។ ទាំងនោះជាការសាមគ្គីជួយគ្នាក្នុងគ្រាអាសន្ន​​​។
ពាក់ព័ន្ធនឹងខ្យល់ព្យុះ សារព័ត៌មាន CNA នៅថ្ងៃទី​២១ខែតុលាបានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសវៀតណាម កំពុងដុតដៃដុតជើង ជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះត្រូពិក សូដែល (Saudel) កំពុងរំកិលកាន់តែខិតជិតមកដល់ប្រទេសមួយនេះ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរស្រាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី។
បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ព្យុះត្រូពិក Saudel កំពុងធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូងនៅថ្ងៃទី២១ខែតុលា ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់វៀតណាមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយវានឹងវាយប្រហារលើតំបន់ភាគកណ្ដាលនៃប្រទេស។
តំបន់ភាគកណ្ដាលប្រទេសវៀតណាម បាននិងកំពុងរងគ្រោះស្រាប់ទៅហើយ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១១១នាក់គិតត្រឹមថ្ងៃពុធម្សិលមុិញនេះ ខណៈមនុស្ស ២២នាក់ទៀតបាត់ខ្លួន៕ដោយ៖ធី រីណា

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print