ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពឲ្យលើកពេល ការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដើមឆ្នាំ២០២២។
នៅក្នុងសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដាបានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។
សូមអាននូវខ្លឹមសារ សេចក្ដីជូនដំណឹង ស្តីពី ការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន របស់ អគ្គនាយកដ្ឋានពន្ធដា ទាំងស្រុងដូចខាងក្រោម ៕
ដោយ៖ សិលា