ខេត្តកំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំកៀនជ្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃបង្រ្កាបបទល្មេីសជលផលចំនួន២ករណី និងបំផ្លាញចោលវត្ថុតាងជាច្រេីននៅនឹងកន្លែង ។
ការចុះបង្ក្រាបទីតាំងទាំង២កន្លែងខាងលេីធ្វេីឡេីងនៅក្នុងថ្ងៃតែមួយ គឺថ្ងៃទី២២ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកកំពង់ សៀម ។
ចំពោះត្រីដែលចាប់ដកហូតបានត្រូវលែងឱ្យចូលបឹងធម្មជាតិវិញ ទៅតាម ចំណុចដែលសមត្ថកិច្ចបង្ក្រាបបាន គឺករណីទី១ ៖ លូស្បៃមុងចំនួន២០មាត់របាំងស្បៃមុងប្រវែង៦០០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន៥០០ដេីម ចាក់លែងត្រីចម្រុះទម្ងន់៨គីឡូក្រាម នៅចំណុចរោងពពែ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម និងករណីទី២ ៖ លូស្បៃមុងចំនួន១៨មាត់របាំងស្បៃមុងប្រវែង៥៤០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន៤៥០ដេីម ចាក់លែងត្រីចម្រុះទម្ងន់៥គីឡូក្រាម នៅចំណុចកំពង់ខ្សាច់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម៕ ដោយ ៖ វណ្ណៈ