តារាតៃវ៉ាន់ម្នាក់ ក្រោយលក់អីវ៉ាន់អនឡាញក្លែងក្លាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ

ចែករំលែក៖

អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ បានសម្រេចឲ្យតារាចម្រៀងស្រី ជនជាតិតៃវ៉ាន់ T-ana ដែលមានឈ្មោះពិត Ding Xiao-qin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ៦ ខែពីបទលក់អីវ៉ាន់ ក្លែងក្លាយលើប្រព័ន្ធអ៉ីនធើណេត។

បើ​តាម​ការអះអាងពីព្រះរាជអាជ្ញា បានបញ្ជាក់​ថា​ នាង​បាន​ប្រើវិធីរក​លុយ​ខុសច្បាប់ ចំណេញ​ដល់ទៅ​ជិត​ ៦០០០ដុល្លារ ដែលគិត​ចាប់ពី​ឆ្នាំ២០១៥ ដោយបានទទួលពាក្យបណ្តឹងប្តឹង តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ចំនួន១២នាក់ ជាជនរងគ្រោះដែលបានទិញទំនិញពីនាង។

ប្រភពដដែល បានបន្ថែមទៀតថា តារាស្រីរូបនេះ បានធ្វើការក្លែងបន្លំ និងរំលោភលើច្បាប់ពាណិជ្ជសញ្ញា នៅពេលដែលរូបនាងបានដាក់កាបូបម៉ាកយីហោហ្ស៊ីនមួយចំនួន នៅលើគេហទំព័រដេញថ្លៃផ្ទាល់ខ្លួនរបស់នាង តែផ្ទុយទៅវិញបានប្រគល់របស់ក្លែងក្លាយ នៅពេលអតិថិជនបានទិញទំនិញ។

ដោយឡែក ចំពោះនាងក៏បានសារភាពផងដែរថា រូបនាងពិតជាបានធ្វើខុសហើយ  និងបានប្រកែកថា តារាស្រីរូបនេះ​ កំពុង ស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ហើយត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង ទើបធ្វើបែបនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print