ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង បានអញ្ជេីញសួរសុខទុក្ខលោកវរសេនីយ៍ត្រី គិត សំរេច ប្រធានផ្នែកគោលដៅការពារដែលកំពុងសម្រាកព្យាបាលជំងឺ ។
ក្នុងឱកាសសួរសុខទុក្ខនេះដែរ លោកស្នងការបាននាំយកជាសម្ភារ: និងថវិកាមួយចំនួនដេីម្បីជួយសម្រួលដល់សម្រាកព្យាបាល មន្ត្រីដែលកំពុងសម្រាកព្យាបាលបានបង្ហាញអារម្មណ៍រំភេីបដោយបានឯកឧត្តមស្នងការអញ្ចេីញមកសួរសុខទុក្ខដោយផ្ទាល់ នេះជាការលេីកទឹកចិត្តមួយដ៏ធំធេងដល់មន្ត្រីក្រោមឱវាទទាំងអស់ ។
លោកស្នងការ ស ថេត តែងលើកឡើងថា៖ មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់នៅពេលមានជំងឺ ជួបបញ្ហាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ សិលា
...