ប្រធានមូលនិធិព្រួយបារម្ភពីការចាក់បញ្ចាំងការប្រកួតបាល់ទាត់បង្ហាញពីភាពផ្ទុយគ្នានៃការទប់ស្កាត់ COVID-19

ចែករំលែក៖

ប្រធានមូលនិធិបាល់ទាត់លោក Tom Pendry បាននិយាយថា ការអនុញ្ញាតឱ្យអ្នកគាំទ្រមើលការប្រកួតរបស់ក្រុម West Ham United ប៉ះជាមួយក្រុម Manchester City នៅរោងកុនក្បែរដីកំណើតរបស់ពួកគេខណៈដែលអ្នកទស្សនាត្រូវបានមិនអនុញ្ញាតឲ្យចូលមើលផ្ទាល់ក្នុងកីឡាដ្ឋានបង្ហាញពីភាពមិនស៊ីសង្វាក់នៃការរឹតបន្តឹងលើការការពារជំងឺCOVID-19 ។

ការប្រកួតក្របខ័ណ្ឌ Premier League ត្រូវបានលេងដោយគ្មានអ្នកគាំទ្រចាប់តាំងពីខែមិថុនា ដោយសារតែជំងឺរាតត្បាត COVID-19 និងផែនការសម្រាប់ការវិលត្រឡប់នៃចំនួនមនុស្សដែលមានកំណត់ចាប់ពីខែនេះ ត្រូវបានពន្យារពេលចំពេលមានការកើនឡើងនៃករណីឆ្លង COVID-19 

កាសែត The Times បានរាយការណ៍ថា ការប្រកួតថ្ងៃសៅរ៍ទី២៤ ខែតុលានេះនឹងត្រូវបានចាក់បញ្ចាំងសម្រាប់ក្រុមអ្នកគាំទ្រជាង១០០នាក់នៅតាមរោងកុនជាច្រើនរួមទាំងរោងកុនមួយមានចម្ងាយតែប៉ុន្មានម៉ែត្រពីកីឡាដ្ឋានក្រុម West Ham ដែលជាកន្លែងដែលការប្រកួតនេះត្រូវបានធ្វើឡើង

លោក Pendry ដែលជាប្រធានក្របខ័ណ្ឌ Premier League, FA និងសប្បុរសធម៌បាល់ទាត់របស់រដ្ឋាភិបាលបានប្រាប់កាសែត The Times ថានេះបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពដែលមិនសមហេតុនឹងការទប់ស្កាត់ជំងឺ COVID-19  ខ្ញុំមានចេតនាជជែកវែកញែកពេញរឿងនេះដើម្បីឲ្យមានការទប់ស្កាត់កុំឲ្យរាលដាលបន្ថែមទៀត

អនុប្រធានប្រតិបត្តិរបស់ក្រុមបិសាចក្រហម Manchester United លោកEd Woodward បាននិយាយកាលពីថ្ងៃពុធថា ភាពមិនស៊ីចង្វាក់គ្នាក្នុងការឈានទៅរកការរឹតបន្តឹងលើការការពារ COVID-19 នៅក្នុងប្រទេសអង់គ្លេសបានធ្វើឱ្យគាត់ខកចិត្ត

លោក Ed Woodward បានអះអាងថា “ប្រសិនបើមនុស្សត្រូវបានអនុញ្ញាតឱ្យអង្គុយលើយន្តហោះអស់រយៈពេលជាច្រើនម៉ោង នៅក្នុងរោងកុន ឬសូម្បីតែមើលបាល់ទាត់នៅក្នុងរោងកុន ហេតុអ្វីមិននៅខាងក្រៅកីឡដ្ឋានដែលអាចទស្សនាលើទូរទស្សន៍ផ្សាយផ្ទាល់បាន?” 

របាយការណ៍មួយបានបង្ហាញថា លោកស្រី Diana Barran រដ្ឋមន្រ្តីក្រសួងវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាបាននិយាយឆ្លើយតបទៅនឹងសំនួរដែលបានដាក់ដោយលោក Pendry ថា រដ្ឋាភិបាលនឹងធ្វើឱ្យអ្នកគាំទ្រវិលចូលកីឡដ្ឋានវិញនៅពេលដែលមានសុវត្ថិភាព។

លោកស្រីបានអះអាងថា “យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកីឡាទាំងអស់រួមទាំងបាល់ទាត់ផងដែរ ដើម្បីឈ្វេងយល់ពីការគិតចុងក្រោយដែលអាចអនុញ្ញាតឱ្យអ្នកទស្សនាវិលត្រឡប់ចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានបាន ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print