យន្តហោះទាហានជើងទឹកអាមេរិកធ្លាក់ចំផ្ទះពលរដ្ឋ អាកាសយានិក​២នាក់ស្លាប់

ចែករំលែក៖

យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានជើងទឹកអាមេរិកបានធ្លាក់ចំផ្ទះពលរដ្ឋ​​បណ្តាលឲ្យអាកាសយានិកទាំងពីរនាក់ស្លាប់​។
សារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា យន្តហោះ​ ប្រភេទ​T-6B Texan II របស់កម្លាំងទាហានជើងទឹក​អាមេរិកបានធ្លាក់នៅតំបន់ Magnolia Springs រដ្ឋ​Alabama នៅវេលាម៉ោង​១៧ ថ្ងៃទី​២៣ខែតុលា(ម៉ោងនៅអាមេរិក)។
ជាភព្វសំណាង​មិនមានមនុស្សនៅក្នុងផ្ទះនោះទេទើបមិនមានករណីស្លាប់ឬរងរបួសសម្រាប់មនុស្សនៅលើដីនោះឡើយ ដោយមានតែអាកាសយានិក​២នាក់ប៉ុណ្ណោះស្លាប់ ។
ហេតុការណ៍គ្រោះថ្នាក់បណ្តាលឲ្យផ្ទះពលរដ្ឋ​មួយខ្នងរងការខូចខាត ឆាបឆេះទាំងស្រុង​។​ ចំណែកផ្ទះដែលមានពលរដ្ឋ​រស់នៅក្បែរនោះបានរត់ចេញក្រៅពេលឬសូរសំឡេង ធ្លាក់ខ្លាំងៗ។ នៅពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print