យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានជើងទឹកអាមេរិកបានធ្លាក់ចំផ្ទះពលរដ្ឋបណ្តាលឲ្យអាកាសយានិកទាំងពីរនាក់ស្លាប់។
សារព័ត៌មានរ៉យទ័របានផ្សាយថា យន្តហោះ ប្រភេទT-6B Texan II របស់កម្លាំងទាហានជើងទឹកអាមេរិកបានធ្លាក់នៅតំបន់ Magnolia Springs រដ្ឋAlabama នៅវេលាម៉ោង១៧ ថ្ងៃទី២៣ខែតុលា(ម៉ោងនៅអាមេរិក)។
ជាភព្វសំណាងមិនមានមនុស្សនៅក្នុងផ្ទះនោះទេទើបមិនមានករណីស្លាប់ឬរងរបួសសម្រាប់មនុស្សនៅលើដីនោះឡើយ ដោយមានតែអាកាសយានិក២នាក់ប៉ុណ្ណោះស្លាប់ ។
ហេតុការណ៍គ្រោះថ្នាក់បណ្តាលឲ្យផ្ទះពលរដ្ឋមួយខ្នងរងការខូចខាត ឆាបឆេះទាំងស្រុង។ ចំណែកផ្ទះដែលមានពលរដ្ឋរស់នៅក្បែរនោះបានរត់ចេញក្រៅពេលឬសូរសំឡេង ធ្លាក់ខ្លាំងៗ។ នៅពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕