បន្ទាប់ពីប្រទេសអារ៉ាប់រួម និងបារ៉ែន ពេលនេះស៊ូដង់បានសម្រេចបង្កើនទំនាក់ទំនងជាមួយអុីស្រាអែលផងដែរ

ចែករំលែក៖

នៅថ្ងៃទី ២៤ខែតុលា សារព័ត៌មាន BBC ​បានផ្សាយថា ប្រទេស៊ូដង់(Sudan) បានក្លាយទៅជាប្រទេសទី​៣​ក្នុងសម្ព័ន្ធអារ៉ាប់ បានសម្រេចបង្កើតទំនាក់ទំនងការបរទេសជាមួយអ៊ុីស្រាអែល​។
ជាមួយគ្នានោះដែរ​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ បានសម្រេច​បញ្ជូនលុបឈ្មោះស៊ូដង់ចេញពីបញ្ជី​ជាប្រទេសគាំទ្រភេរវកម្ម ​និងតភ្ជាប់ជំនួយសេដ្ឋកិច្ចនិងវិនិយោគវិញ ។
ប្រធានាធិបតី អាមេរិក បញ្ជាក់ថា មកទល់ពេលនេះមានប្រទេស​៥ផ្សេងទៀត​​ក៏មានបំណងបង្កើតទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយ​អុីស្រាអែលផងដែរ​។
ការសម្រេចបង្កើតទំនាក់ទំនង​ការបរទេសរវាងស៊ូដងនិងអុីស្រាអែល កើតឡើងក្រោយពេល​ប្រទេសអារ៉ាប់រួម និងប្រទេស​ បារ៉ែន បានសម្រេចបង្កើតទំនាក់ទំនងល្អប្រសើរនិងគ្នាឡើងវិញ​។
មន្ត្រីរដ្ឋាភិបាល​ស៊ូ​ដង់ និងអុីស្រាអែល​បានប្រកាសឲ្យដឹងថា នឹងជួបពិភាក្សាគ្នារវាងគណៈប្រតិភូប្រទេសទាំងពីរ ​ក្រោមអធិបតីរបស់អាមេរិក និងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ​។
សកម្មភាពខាងលើត្រូវបានភាគី ប៉ាគីស្ថាន​ប្រឆាំងយ៉ាងខ្លាំង​ហើយចាត់ទុកថា​ជាកម្មភាព«ក្បត់ប៉ាឡេស្ទីន»ពីសំណាក់ប្រទេសក្នុងតំបន់អារ៉ាប់។ ពីដើមមកប្រទេសក្នុងតំបន់អារ៉ាប់ បានចេញលក្ខខណ្ឌដើម្បីពិភាក្សា​ស្តីពីសន្តិភាព គឺអុីស្រាអែលត្រូវតែដកចេញពីតំបន់ដែលខ្លួនគ្រប់គ្រង ក្នុងសង្គ្រាមនាឆ្នាំ​១៩៦៧៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print