នៅថ្ងៃទី ២៤ខែតុលា សារព័ត៌មាន BBC បានផ្សាយថា ប្រទេស៊ូដង់(Sudan) បានក្លាយទៅជាប្រទេសទី៣ក្នុងសម្ព័ន្ធអារ៉ាប់ បានសម្រេចបង្កើតទំនាក់ទំនងការបរទេសជាមួយអ៊ុីស្រាអែល។
ជាមួយគ្នានោះដែរប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានសម្រេចបញ្ជូនលុបឈ្មោះស៊ូដង់ចេញពីបញ្ជីជាប្រទេសគាំទ្រភេរវកម្ម និងតភ្ជាប់ជំនួយសេដ្ឋកិច្ចនិងវិនិយោគវិញ ។
ប្រធានាធិបតី អាមេរិក បញ្ជាក់ថា មកទល់ពេលនេះមានប្រទេស៥ផ្សេងទៀតក៏មានបំណងបង្កើតទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយអុីស្រាអែលផងដែរ។
ការសម្រេចបង្កើតទំនាក់ទំនងការបរទេសរវាងស៊ូដងនិងអុីស្រាអែល កើតឡើងក្រោយពេលប្រទេសអារ៉ាប់រួម និងប្រទេស បារ៉ែន បានសម្រេចបង្កើតទំនាក់ទំនងល្អប្រសើរនិងគ្នាឡើងវិញ។
មន្ត្រីរដ្ឋាភិបាលស៊ូដង់ និងអុីស្រាអែលបានប្រកាសឲ្យដឹងថា នឹងជួបពិភាក្សាគ្នារវាងគណៈប្រតិភូប្រទេសទាំងពីរ ក្រោមអធិបតីរបស់អាមេរិក និងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
សកម្មភាពខាងលើត្រូវបានភាគី ប៉ាគីស្ថានប្រឆាំងយ៉ាងខ្លាំងហើយចាត់ទុកថាជាកម្មភាព«ក្បត់ប៉ាឡេស្ទីន»ពីសំណាក់ប្រទេសក្នុងតំបន់អារ៉ាប់។ ពីដើមមកប្រទេសក្នុងតំបន់អារ៉ាប់ បានចេញលក្ខខណ្ឌដើម្បីពិភាក្សាស្តីពីសន្តិភាព គឺអុីស្រាអែលត្រូវតែដកចេញពីតំបន់ដែលខ្លួនគ្រប់គ្រង ក្នុងសង្គ្រាមនាឆ្នាំ១៩៦៧៕