លោក ម៉ម ប៊ុននាង និងលោកស្រី អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ចំនួន ១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ចំនួន១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អំណោយ និងថវិកា ដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ១,០០០គ្រួសាររួមមាន៖
-អង្ករ២៥គីឡូ, មី០១កេស, ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ, ទឹកបរិសុទ្ធ០១កេស, ត្រីខកំប៉ុង១ឡូ និងថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភនានាសម្រាប់រៀបចំអង្គពិធី ដោយចំណាយអស់ថវិកាសរុបចំនួន២០០,៩៣០,០០០រៀល។

លោកបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុកកណ្តាលស្ទឹងគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលការនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។

ទន្ទឹមនោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី-១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ៕ ដោយ៖ សិលា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print