អាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីលទប់ស្កាត់ក្រុមហ៊ុនហួវៃ

ចែករំលែក៖

អាមេរិកបានខិតខំបញ្ចុះបញ្ជូលសម្ពន្ធមិត្តឲ្យបោះបង់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺក្រុមហ៊ុនហួវៃ ក្នុងការបំពាក់សេវាអត់ខ្សែ5G នៅក្នុងប្រទេសនេះ​។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប្រេស៊ីល មន្ត្រីធនាគារនាំចេញនាំចូលអាមេរិក (EXIM) និងរដ្ឋាភិបាលអាមេរិក បានចុះហត្ថលេខាលើកំណត់ហេតុ ដោយក្នុងនោះអាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីល​។ ប្រាក់ជំនួយទាំងនោះគឺផ្តល់ទៅលើថាមពលប្រព័ន្ធទូរគមនាគមន៍ពិសេសគឺបណ្តាញសេវា 5G ​ផងដែរ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានបញ្ជាក់ថា ក្រុមហ៊ុនហួវៃគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយ​បានប្រមូលទិន្នន័យរបស់ពលរដ្ឋ និងប្រទេសផ្សេងទៀតផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង​។ ប៉ុន្តែក្រុមហ៊ុនហួវៃបានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ​។
ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន អាមេរិក​បានខិតខំបញ្ចុះបញ្ជូលសម្ពន្ធមិត្តនៅជុំវិញពិភពលោកឲ្យបោះបង់ក្រុមហ៊ុនហួវៃ​របស់ចិន​។ ប្រទេសអឺរ៉ុបមួយចំនួនបានបោះបង់​ក្រុមហ៊ុនហួវៃ មិនអនុញ្ញាតឲ្យចូលរួមនៅក្នុងកម្មវិធីបង្កើតសេវាល្បឿនលឿន5Gនោះឡើយ ក្នុងនោះមានអង់គ្លេស ជាដើម។ កាលពីថ្ងៃទី​២០ខែតុលា ប្រទេសស៊ុយអែត គឺជាប្រទេសថ្មីបំផុតដែលសម្រេចបោះបង់ហួវៃ តាមសំណើអាមេរិក​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print