ចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ បារាំង​គ្រោងបិទប្រទេសជាថ្មី​

ចែករំលែក៖

កាលពីថ្ងៃទី​២៥ខែតុលា ​បារាំងមានករណីឆ្លងកូវីដ​-១៩​កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ​ដោយមានអ្នកឆ្លងដល់ទៅជាង៥២ពាន់នាក់ ក្នុងរយៈពេល​២៤ម៉ោង ។ ស្ថានភាព ជំងឺ​បន្តកើនឡើងធ្វើឲ្យប្រធានាធិបតី ម៉ាក្រុង មានគម្រោងបិទប្រទេសជាថ្មីដើម្បីទប់ស្កាត់ ។

ក្នុងរយៈពេលតែ​៣ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងនៅបារាំងកើនឡើងខ្ពស់ជាបន្តបន្ទាប់​គឺលើសពី​៤ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយចំនួនអ្នកធ្វើតេស្តរកឃើញឆ្លងកើនឡើង​១៧ភាគរយ។ ក្នុងទីតាំងមានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ​១៧៤១កន្លែង​​​។ ក្រៅពីអ្នកឆ្លងច្រើន ក៏មានអ្នកស្លាប់កើនឡើងដល់ទៅ​ជាង​១០០នាក់ក្នុងមួយថ្ងៃផងដែរ​។
កាលពីថ្ងៃទី​២៥ខែតុលា ក្រសួងសុខាភិបាលបារាំងបានប្រកាសថា តំបន់ Île-de-France មានអ្នកជំងឺកើនឡើងច្រើនលើសលប់ មិនមានកន្លែងសម្រាប់សម្រាកព្យាបាលនោះឡើយ​។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យPontoise នៅភាគខាងជើងទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានបញ្ជាក់ថា នឹងមានវិធានការទប់ស្កាត់ដល់ខែធ្នូ បើការឆ្លងមិនថយចុះនោះ។ ពលរដ្ឋ​​៤៦លាននាក់នៅក្នុងខេត្តក្រុងចំនួន​៥៤​គឺត្រូវគោរពតាមច្បាប់បម្រាមគោចរចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៦ព្រឹក ដើម្បីទប់ស្កាត់ការឆ្លង។
ដោយសារតែមានករណីឆ្លងច្រើន រដ្ឋាភិបាលបារាំងបានសម្រេច អនុម័តច្បាប់គ្រាមានអាសន្ន រហូតដល់ថ្ងៃទី​១៦ខែកុម្ភៈឆ្នាំ​២០២១ ដោយអនុញ្ញាតឲ្យរដ្ឋាភិបាល ចាត់វិធានការតានតឹងដើម្បីទប់ស្កាត់ការឆ្លង ៕ ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print