នគរបាលប៉ុស្តិ៍និងអាជ្ញាធរសង្កាត់អូរបែកក្អមចុះចែកសៀវភៅស្នាក់នៅជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអ័រគីដេ និងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ទទួលបានសៀវភៅស្នាក់នៅពីលោកអធិការនគរបាលខណ្ឌសែនសុខតាមរយៈលោកមេប៉ុស្តិ៍និងលោកចៅសង្កាត់អូរបែកក្អមចុះចែកដោយផ្ទាល់។ ការចែកជូននេះធ្វើឡើងនៅថ្ងៃចន្ទ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី។
លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា៖ ដោយបានការអនុញ្ញាតពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់ឲ្យលោកដឹកនាំមន្ត្រីពាក់ព័ន្ធនិងមានការអញ្ជើញចូលរួមពីលោកយឹម រ័ត្ន ចៅសង្កាត់អូរបែកក្អមនិងមន្ត្រីមួយចំនួនផងដែរ។
សៀវភៅដែលបានចែកជូនមានចំនួន១៧គ្រួសារ ស្មើមនុស្សសរុប៧៣នាក់ ក្នុងនោះប្រុស៣៤នាក់ អាយុ១៨ឆ្នាំឡើង៤៣នាក់ ប្រុស១៩នាក់៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print