សភាថៃបើកកិច្ចប្រចុំជាពិសេសស្តីពីវិវាទនយោបាយក្នុងប្រទេស

ចែករំលែក៖

នៅថ្ងៃទី​២៥ ខែតុលា សភាថៃបានបើកកិច្ចប្រជុំជាពិសេស​រយៈពេល​២ថ្ងៃ​​ដើម្បីពិភាក្សាពីវិវាទនយោបាយក្នុងប្រទេស ក្រោយពីមានបាតុកម្មកើតឡើងអូសបន្លាយជាច្រើនថ្ងៃមក ។
ប្រធានរដ្ឋសភាChuan Leekpai បានអំពាវនាវដល់សមាជិករដ្ឋសភានិងព្រឹទ្ធសភា សហការគ្នាដើម្បី​ស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ នយោបាយ។
កិច្ចប្រជុំជាពិសេស និងបន្ទាន់របស់រដ្ឋសភាធ្វើឡើងតាមមាត្រាទី១៦៥ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា រដ្ឋាភិបាលអាច​កោះប្រជុំជាបន្ទាន់ ​រដ្ឋសភានិងព្រឹទ្ធសភាដើម្បីស្តាប់ការលើកឡើងពីផែនការនយោបាយសំខាន់ៗ​។ កាលពីសប្តាហ៍កន្លងមក​គណៈរដ្ឋមន្ត្រីថៃ បានសម្រេចស្នើរដ្ឋសភាបើកកិច្ចប្រជុំជាបន្ទាន់​ស្តីពីវិបត្តិ ក្នុងប្រទេស​។
ព្រះមហាក្សត្រថៃ បានអនុញ្ញាតឲ្យកោះប្រជុំជាបន្ទាន់​រដ្ឋសភា មុនពេលចូលធ្វើការឡើងវិញនៅថ្ងៃទី​១ខែវិច្ឆិកា។ បច្ចុប្បន្នសភាថៃ បានឈប់សម្រាកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។
ការធ្វើបាតុកម្ម​​នៅក្នុងប្រទេសថៃ អូសបន្លាយរយៈពេលជាច្រើនសប្តាហ៍កន្លងមក ហើយកាលពីថ្ងៃទី​១៤ខែតុលា ​នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងបាងកកមានមហាបាតុកម្មទ្រង់ទ្រាយធំ ទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print