រូបភាពរាជបុត្រអារ៉ាប៊ី សាអូឌិត សន្លប់​១៥ឆ្នាំហើយដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

រាជបុត្រ អារ៉ាប៊ីសាអូឌិន Al-Waleed bin Khalid Al-Saud បានសន្លប់តាំងពីឆ្នាំ​២០០៥ រហូតមកទល់ពេលនេះគឺ​១៥ឆ្នាំមកហើយ ដោយារតែឈាមកកនៅខួរក្បាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ កាលពី​ឆ្នាំ​២០០៥។

សារព័ត៌មាន​​ Daily Star ​បានផ្សាយថា រាជបុត្រ ​Al-Waleed bin Khalid Al-Saud មានព្រះជន្ម​៤៧វស្សា បានជួបគ្រោះពេលកំពុងតែសិស្សាផ្នែកយោធា​កាលពីឆ្នាំ​២០០៥​។ ក្រោយគ្រោះថ្នាក់រាជបុត្រមានឈាមកកក្នុងខួរក្បាល​ ដោយសន្លប់រយៈពេល​១៥ឆ្នាំកន្លងមក​ ដូចជាការចូលទីវង្គត់អ៊ីចឹង​។
ប៉ុន្តែអ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះមាន ពេលថ្មីៗ រាជបុត្រ បានគម្រើកដៃឆ្លើយតបទៅនឹងសំដីរបស់ស្ត្រីម្នាក់ដែលទៅសួរសុខទុក្ខ។ តាមសារព័ត៌មានDaily Mail បានដកស្រង់សំដីស្ត្រី​ដែល​ចូលទៅសួសុខទុក្ខបាននិយាយថា «ជំរាបសួរ នាងខ្ញុំ ​Didi ​សូមជំរាបសួរ។ បងអាចផ្តល់សញ្ញា ឲ្យអូនបានដឹង​ បើបានឮស៊ូ» ។​ ពេលនោះរាជបុត្រ​ក៏បាន កម្រើកម្នាមដៃ ​ឆ្លើយតបទៅនឹង សំដីស្ត្រី ខាងលើ។ ពេលនោះនាង​​Didi បានបន្តទៀតថា លើកឲ្យខ្ពស់តិច…​ខ្ពស់តិចទៀត … ដោយលើកដៃផុតក្រែបានប៉ុន្មានវិនាទី»។
រូបភាព​ដ៏កម្រនេះ​ត្រូវបានព្រះនាងNoura bint Talal Al-Saud បង្ហោះលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​។ កាលពី​៥ឆ្នាំមុន រាជបុត្រក៏ធ្លាប់បានកម្រើកម្តងរួចមកហើយ​។
កាលពីឆ្នាំ​២០១៩ ព្រះនាង Munira Abdulla មកពីប្រទេសអារ៉ាប់រួម​​បានសន្លប់រហូតដល់ទៅ​២៧ឆ្នាំតែបែជាដឹងខ្លួនធម្មតាវិញ​ ។ ព្រះនាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ​១៩៩១​៕ ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print