រដ្ឋបាលក្រុងចុះអនុវត្តដោយប្រើធម៌ក្ដៅទៅលើក្រុមអាជីវករមួយចំនួនលក់ដូរតាំងលក់ទំនិញរំលោភយកចំណីផ្លូវសាធារណះបង្កស្ទះចរាចរណ៍បន្ទាប់ពីចុះណែនាំជាច្រើនលើកនៅជុំវិញផ្សារវាលយន្តក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងបានដឹកនាំកំលាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើធម៌ក្ដៅទៅលើក្រុមអាជីវករមួយចំនួនលក់ដូររំលោភយកចំណីផ្លូវសាធារណះបង្កស្ទះចរាចរណ៍បន្ទាប់ពីណែនាំជាច្រើនលើកប៉ុន្តែនៅមិនអនុវត្តតាមនៅផ្សាវាលយន្ត។

ការចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ការដាក់តាំងទំនិញលក់នៅជុំវិញផ្សារវាលយន្តនៅក្រុងស្វាយរៀងនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ខែតុលាឆ្នាំ២០២០ដោយមានការចូលរួមពីលោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនគរបាលក្រុងមន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិនិងភាស៊ីផ្សាជាច្រើនរូបផងដែរ។

លោក សរ សុដានីបានអោយដឹងថារដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកក៏ដូចជាតាមរយះការចាក់មេក្រូ លាយលក្ខ័អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករអោយមានចូលរួមសហការជាមួយ។

ហើយការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៏រួមមិនមែនបុគ្គលណាមួយនោះទេដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៏អោយបានល្អ ធំំំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថាហើយបើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អមានលំហូរចរាចរណ៍ធំនោះគឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទិញទំនិញបន្លែរនិងរបរផ្សេងៗមានចិត្តសប្បាយរីករាយចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូររបស់របរទំនិញនិងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួនធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួនដើម្បីតែលក់ដូរបំពានលើចំណីផ្លូវនោះលោកក៏មិនសប្បាយចិត្តដែរ។

លោកតាំងនាមអាជ្ញាធរក្រុងស្វាយរៀងសូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការជាមួយនិងអនុវត្តតាមរបស់រដ្ឋបាលក្រុងស្វាយរៀងក្នុងការរៀបចំសណ្ដាប់ធ្នាប់
ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាកបីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះសំដីមិនល្អមិនពិរោះស្ដាប់ប៉ុន្តែអាជ្ញាធរគឺបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនចូលរួមស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករដែលលក់ដូរនៅទូទាំងក្នុងក្រុងស្វាយរៀងនឹងដែលបានតាំងឡូយសំយាបមុខផ្ទះលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀងត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្តហើយធ្វើអោយមានផលប៉ះពាល់ដល់សម្ភារ និងពេលវេលាផលប្រយោជន៍របស់បងប្អូនហើយស្រែកថាអយុត្តិធម៌អាជ្ញាធរប្រើធម៏ក្ដៅនោះមិនពិតទេជាក់ស្ដែងគឺដើម្បីចង់អោយបងប្អូនមានការប្រែក្លាយជាអាជីវករគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនអាចធ្វើទៅបាន៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print