សុខភាព៖ ជាទូទៅអ្នកខ្លះគ្រាន់តែដឹងថា រមៀត គ្រាន់តែជារុក្ខជាតិបន្តពូជដោយមើម ហើយគេដាំវា គ្រាន់តែយកមកធ្វើជាគ្រឿងទេសស្លរប៉ុណ្ណោះ ។ ប៉ុន្តែអ្នកមិនដឹងថា រមៀត គឺជាឱសថសម្រាប់ព្យាបាលដំបៅក្រពះដ៏ពូកែផងដែរ ។
បើយោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា មើមរមៀតស្ងួត ឫស្រស់នេះ ជាឱសថសម្រាប់ព្យាបាលដំបៅក្រពះ ជំនួយដល់ការរំលាយអាហារ ឆ្អល់ពោះ ហើមពោះ ហើមពោះ រាកមូល ក្អក រលាកអញ្ចាញធ្មេញ ។
សូមជម្រាបថា មិនតែប៉ុណ្ណោះរមៀត ជាឱថសព្យាបាលរាំងរដូវ ចុកខ្នង ចុកក្រោមឆ្អឹងជំនី កើតលឿង ។ ចំណែករមៀតលាយ និងទឹកក្រូចឆ្មារ សម្រាប់លាបរបួស ខ្ទាំ ថ្លស់គ្រេច រមាស់ ដំបៅក្លាយជាដើម ។ ដាំផឹក ៣ទៅ ៩ក្រាម ក្នុងមួយថ្ងៃ (មើមក្ដឿង) ។ ថ្នាំម្សៅ ប្រើម្ដង ០,៥ក្រាម បួនដងក្នុងមួយថ្ងៃ ។
គួរបញ្ជាក់ដែរថា ហាមប្រើច្រើនហួសប្រមាណអាចបណ្ដាលអោយរលាកដំបៅក្រពះវិញ និង មិនអាចប្រើសម្រាប់ ស្ត្រីមានគភ៌បានឡើយ ៕
ប្រភពពី(សៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ ទំព័រ 107