ចំណេះដឹងទូទៅ៖ តើរមៀត ជា​ឱសថ​សម្រាប់​ព្យាបាល​ដំបៅអ្វី?

ចែករំលែក៖

សុខភាព៖ ជាទូទៅអ្នកខ្លះគ្រាន់តែដឹងថា រមៀត គ្រាន់តែ​ជា​រុក្ខជាតិ​បន្ត​ពូជ​ដោយ​មើម ហើយគេ​ដាំ​វា គ្រាន់តែយកមកធ្វើជា​គ្រឿងទេស​ស្លរប៉ុណ្ណោះ ។ ប៉ុន្តែអ្នកមិនដឹងថា រមៀត គឺជាឱសថ​សម្រាប់​ព្យាបាល​ដំបៅក្រពះដ៏ពូកែផងដែរ ។

បើយោងតាមសៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា មើម​រមៀត​ស្ងួត ឫ​ស្រស់​នេះ ជា​ឱសថ​សម្រាប់​ព្យាបាល​ដំបៅ​ក្រពះ ជំនួយ​ដល់​ការរំលាយ​អាហារ ឆ្អល់ពោះ ហើមពោះ ហើមពោះ រាក​មូល ក្អក រលាក​អញ្ចាញធ្មេញ ។

​សូមជម្រាបថា មិនតែប៉ុណ្ណោះរមៀត ជាឱថសព្យាបាល​រាំងរដូវ ចុក​ខ្នង ចុក​ក្រោម​ឆ្អឹងជំនី កើត​លឿង ។ ចំណែករមៀត​លាយ និង​ទឹក​ក្រូចឆ្មារ សម្រាប់​លាប​របួស ខ្ទាំ ថ្លស់​គ្រេច រមាស់ ដំបៅក្លាយ​ជាដើម ។ ដាំ​ផឹក ៣​ទៅ ៩​ក្រាម ក្នុង​មួយថ្ងៃ (​មើម​ក្ដឿង​) ។ ថ្នាំ​ម្សៅ ប្រើ​ម្ដង ០,៥​ក្រាម បួន​ដង​ក្នុង​មួយថ្ងៃ ។

​គួរបញ្ជាក់ដែរថា ហាម​ប្រើ​ច្រើន​ហួសប្រមាណ​អាច​បណ្ដាលអោយ​រលាក​ដំបៅ​ក្រពះ​វិញ និង មិនអាច​ប្រើ​សម្រាប់ ស្ត្រី​មានគភ៌​បានឡើយ ៕

...

ប្រភពពី(​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។ ទំព័រ 107

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print