អាមេរិក​គ្រោងលក់យន្តហោះចម្បាំង F-35 ​មានតម្លៃដល់ទៅ​១០ពាន់លានដុល្លារឲ្យទៅអារ៉ាប់រួម

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានប្រកាសថា ​ អាមេរិកមានគម្រោង លក់យន្តហោះចម្បាំងដ៏ទំនើប​ចំនួន​៥០គ្រឿង ប្រភេទ F-35 ឲ្យទៅអារ៉ាប់រួម​។​សកម្មភាពខាងលើ​​កើតឡើងក្រោយពេល​ដែល​អារ៉ាប់រួមនិងអុីស្រាអែលបាន ព្រមព្រៀង​បង្កើតទំនាក់ទំនងការបរទេសល្អប្រសើរឡើងវិញ​។
សារព័ត៌មាន​រ៉យទ័របានផ្សាយថា នៅថ្ងៃទី​៣០ខែតុលា ក្រសួងការការបរទេសអាមេរិក​បានបញ្ជូនសំណើទៅកាន់រដ្ឋសភាដើម្បីអនុញ្ញាតលក់យន្តហោះចម្បាំង៥០គ្រឿងប្រភេទ​ F-35ឱ្យប្រទេសអារ៉ាប់រួម មានតម្លៃ​សរុបជាង​១០ពាន់លានដុល្លារ​។
ប្រធានគណៈកម្មការ​កិច្ចការបរទេសរបស់សភាអាមេរិក លោក Eliot Enge បានបញ្ជាក់ថា​ ការលក់អាវុធទៅឲ្យ​អារ៉ាប់រួម​មិនប៉ះពាល់ដល់ សន្តិសុខអុីស្រាអែលនោះឡើយ​។
ជាធម្មតាដំណើរការទិញយន្តហោះចម្បាំង​នឹងត្រូវចំណាយពេលដល់ទៅ៤០​ថ្ងៃដើម្បីរៀបចំឯកសារ​មុនពេលសម្រេច ដោយត្រូវឆ្លងកាត់ការឯកភាពពីព្រឹទ្ធសភា​។ កាលពីខែកញ្ញា កន្លងមក​​អារ៉ាប់រួម​​បានបង្ហាញ​ក្តីសង្ឃឹមទទួលបានកិច្ចព្រមព្រៀងទិញ​យន្តហោះពី អាមេរិក ឲ្យបានឆាប់បំផុត​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print