ជប៉ុន៖ ចិន និងប្រទេស-កោះចំនួន៨ទៀត អាចធ្វើដំណើរចូលប្រទេសខ្លួនបាន បន្ទាប់ពីសម្រចបន្ធូរបន្ថយការរឹតត្បិត

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ ប្រទេសជប៉ុន បានសម្រេចបន្ធូរបន្ថយការរឹតត្បិតធ្វើដំណើរលើចិន និងប្រទេសព្រមទាំងកោះចំនួន ០៨ផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅស្តារសេដ្ឋកិច្ច ប្រទេសអាស៊ីមួយនេះឡើងវិញបន្តិចម្តងៗ នៅអំឡុងការរាតត្បាត COVID-19 ដែលមិនទាន់មានសញ្ញាធូរស្រាល។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ CNA បាននិយាយថា ប្រទេស និងដែនដីដែលត្រូវបានជប៉ុន បានបន្ធូរបន្ថយការរឹតត្បិត នៅពេលនេះមានដូចជា៖ ចិន កូរ៉េខាងត្បូង អូស្ត្រាលី ថៃ សិង្ហបុរី នូវែលសេឡង់ ប្រ៊ុយណេ វៀតណាម និងកោះតៃវ៉ាន់។ ការបន្ធូរបន្ថយការរឹតត្បិតខាងលើនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេគិ តូហ្ស៊ីមីតស៊ូ (Toshimitsu Motegi) លើកឡើងថា ជាការស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញ ខណៈកម្រិតព្រមាន បានធ្លាក់មកនៅត្រឹមកម្រិតណែនាំ ចំពោះពលរដ្ឋជប៉ុន ដែលត្រូវធ្វើដំណើរទៅកាន់បណ្តាបណ្តាប្រទេស និងកោះទាំងនោះ។

ដោយឡែកនៅមុនការបន្ធូរបន្ថយខាងលើនេះ ប្រជាជនជប៉ុនមិនត្រូវបានគាំទ្រ ឲ្យធ្វើដំណើរទៅកាន់ប្រទេស ដែលស្ថិតនៅក្នុងបំរាមនោះឡើយ ដោយសារតែហានិភ័យនៃការឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតគួរឲ្យព្រួយបារម្ភ។

គួរបញ្ជាក់ថា ទោះជាបែបនេះក្តី អ្នកទាំងឡាយណាដែលធ្វើដំណើរ ចូលមកក្នុងប្រទេសជប៉ុន នៅតែត្រូវទទួលការធ្វើតេស្ត និងចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅផ្ទះ ឬក៏កន្លែងដែលសមគួរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print