អឺរ៉ុបមិនព្រមទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ី​ តើពួកគេនឹងប្រើប្រាស់វ៉ាក់សាំងណា​?

ចែករំលែក៖

បណ្តាប្រទេស​ជាសមាជិក សហគមន៍អឺរ៉ុប (EU) នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង​ដែល (EU)បានផលិត ។
ការប្រកាសខាងលើកើតឡើងក្រោយពេល​នាយករដ្ឋមន្ត្រី​ហុងគ្រី លោកViktor Orban​បានប្រកាសថា​ ប្រទេសរបស់លោកនឹងទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ពីប្រទេសរុស្ស៊ី​និងចិន​។
​អ្នកនាំពាក្យ​សហគមន៍អឺរ៉ុប លោក Eric Mamer បានប្រកាសនៅក្នុងសន្និសីទកាសែត​នាថ្ងៃទី​៣០ខែតុលាថា « មិនថាវ៉ាក់សាំង​នៅក្នុងប្រទេសណានោះឡើយ គឺពេលប្រើប្រាស់នៅតំបន់អឺរ៉ុបត្រូវតែមានកម្រិតសុវត្ថិភាព និងគុណភាព​ ដែលសហគមន៍អឺរ៉ុបទទួលស្គាល់និងអនុញ្ញាត​»។
ការលើកឡើងរបស់សហគមន៍អឺរ៉ុប មិនសំដៅទៅលើនាយករដ្ឋមន្ត្រី​ហុងគ្រីនោះឡើយ ប៉ុន្តែ​ការប្រកាសនោះកើតឡើងក្រោយនាយករដ្ឋមន្ត្រីហុងគ្រី​​និយាយថា​នឹងពិភាក្សាជាមួយចិន -រុស្ស៊ី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅឆ្នាំ ២០២១។
នាយករដ្ឋមន្រ្តីហុងគ្រី​​ បានប្រកាសថា វ៉ាក់សាំងលើកទីមួយនឹងទទួលបាននៅខែធ្នូ ឆ្នាំ២០២០ និងមួយលើកទៀតនៅខែមករា ឆ្នាំ​២០២១។
ប៉ុន្តែសហគមន៍អឺរ៉ុបមិនអនុញ្ញាតឲ្យប្រទេសហុងគ្រីទិញវ៉ាក់សាំងពីប្រទេសចិននិងរុស្ស៊ីនោះឡើយ ​ដោយអឺរ៉ុប​បានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីក្រុមហ៊ុន AstraZeneca, Sanofi-GSK និងJohnson & Johnson៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print