សុខភាព៖ បើតាមការសង្កេតទៅមនុស្សយើងភាគច្រើន នៅពេលដែលមានការជួបជុំមិត្តភក្តិហើយ តែងតែយកគ្រឿងស្រវឹងមកផឹកដើម្បីស្វាគមន៍គ្នា ហើយនៅពេលដែលជាតិស្រា ចាប់ផ្តើមជ្រៀបចូលក្នុងខ្លួន នោះរឿងសម្ងាត់អ្វីក៏ដោយដែលលាក់ទុកនៅក្នុងចិត្តទាំងអស់ក៏អាចនឹងលើកយកមកនិយាយបែកធ្លាយ អស់គ្មានសល់។
ជាក់ស្តែងអ្នកអាចសង្កេតមើលមនុស្សភាគច្រើន នៅពេលស្រវឹង ពួកគេនឹងស្រែក ច្រៀង ដោយមិនដឹងខ្លួន។ ទាំងនេះហើយក៏ព្រោះតែជាតិស្រា បានចូលទៅរារាំងប្រព័ន្ធបញ្ជូនសរសៃប្រាសាទកណ្តាល និងសញ្ញានៅខាងក្នុងខួរក្បាល ដែលភាគច្រើន វាមានផលប៉ះពាល់ដល់ការគ្រប់គ្រងស្មារតី និងកាត់បន្ថយ នៅការគ្រប់គ្រងសកម្មភាព របស់ពួកគេ។ ដូច្នេះបើចង់ដឹងព័ត៍មានលំអិតសូមអានអត្ថបទដូចខាងក្រោម៖
ជាលទ្ធផល មនុស្សដែលស្រវឹងនឹង និយាយចេញនៅអ្វីៗ និងគ្រប់យ៉ាង ជាមួយនឹងការឆ្លើយតបរហ័ស ដោយមិនឆ្លងកាត់ នៅការគិត ឬបើមិនដូច្នេះទេនឹង និយាយភ្លាមៗនៅរាល់អ្វី ដែលកំពុងតែមាននៅក្នុងចិត្ត ចេញមកក្រៅទាំងអស់តែម្តង។
រូបតំណាង
នេះជាការពិត ជាតិស្រវឹងអាចធ្វើឲ្យ មនុស្សជាច្រើន បើកចំហពីអារម្មណ៍ដែល ពួកគេកំពុងតែគិតគ្រប់យ៉ាង ជាពិសេសរឿងផ្ទាល់ខ្លួន។ក៏ប៉ុន្តែ នៅរាល់អ្វីដែល មនុស្សស្រវឹងនិយាយចេញមក ត្បិតតែស្មោះត្រង់ តែក៏មិនប្រាកដថា រឿងទាំងនោះសុទ្ធតែជាការពិត ទាំងអស់នោះដែរ។ ព្រោះថាសូម្បីតែ អ្នកវិទ្យាសាស្ត្រ ក៏បានលើកឡើងផងដែរថា ពាក្យសម្តីរបស់អ្នកស្រវឹង មិនអាចយកជាការ ឬយកធ្វើជាការពិត បាននោះទេ។
រូបតំណាង
ព្រោះថា អ្នកដែលចូលចិត្ត ទទួលទានគ្រឿងស្រវឹងញឹកញាប់ អាចជួបប្រទះអារម្មណ៍ដូចជា កំហឹង ការក្រៀមក្រំ ឬចំណង់ខាងផ្លូវភេទជាដើម។ ហើយនេះជា មូលហេតុដែលមនុស្សភាគច្រើន តែងលេចឡើង នៅអារម្មណ៍រំជួលចិត្តខ្លាំង នៅពេលស្រវឹង រហូតពេលខ្លះហ៊ានធ្វើ និងនិយាយនៅអ្វីដែលខ្លួន មិនធ្លាប់ហ៊ានធ្វើពីមុនមកថែមទៀត៕ដោយ៖សហការី