ខេត្តសៀមរាប៖ បើយោងតាមការអះអាងពីមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ ស្ថានភាពភ្ញៀវទេសចរចូលមកខេត្តសៀមរាប នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានចំនួនប្រមាណជា ៣៨,៦៤៣នាក់ ។
ប្រភពដដែល បន្ត ថាក្នុងនោះ ៖ ទី១/ ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤ភាគរយ បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៤៧៧៨នាក់ ។
ចំណែកទី២/ ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ ៣.៨ ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១.៨ ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ ២ម៉ឺននាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជា៖ នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ៕
ដោយ៖សហការី
...