បើករថយន្តលឿនរេចង្កូតធ្លាក់ជ្រោះរបួស៣នាក់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅគ្រាកំពុងធ្វើចរាចរណ៍តាមផ្លូវចុះចំណោត។

ហេតុការណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៣_១៦៤ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសឈ្មោះ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡូបី សង្កាត់.ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបើកបររថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 5603។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតខុសផ្លូវធ្លាក់ចូលជ្រោះ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ប្រភពពព័ត៌មានបន្តទៀតថា ចំណែកអ្នករួមដំណើរទី-១ ឈ្មោះ រិទ្ធ វ៉ៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡូបី សង្កាត់.ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ធ្ងន់) និងទី-២ ឈ្មោះ ជូន ជាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប(ធ្ងន់) ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕
ដោយ÷ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print