ខេត្តបាត់ដំបង៖ លោកដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន១០០០ គ្រួសារស្មើនឹង៧ឃុំ និង៤៩ភូមិ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ។
ថ្លែងក្នុងឱកាសនោះ លោក ដួង តារា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានការើសអើងហើយសម្ដេចក៏មិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់បាយដែរ។ បើទីណាមានទុក្ខលំបាកទីនោះសម្ដេចតេជោដែលជាប្រមុខរាជរដ្ឋាភិបាលតែងតែនៅជាមួយបងប្អូនគ្រប់ពេលវេលា។
សូមជម្រាបថា អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ ,មី , ត្រីខ ,ទឹកសុទ្ធ និងថវិកាមួយចំនួនដើម្បីចែករំលែកនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋក្នុងគ្រាអាសន្ននេះ៕
ដោយ៖សហការី