ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេចហើយគេចខ្លួន ប៉ុន្តែចៃដន្យអាក្រក់ព្រះមិនជួយដួលម៉ូតូរត់គេចខ្លួនចូលវាលស្រែក៏ត្រូវសមត្ថកិច្ចក្របួចបានតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមផ្លូវលំក្នុងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ បានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អុក ចាំ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំឡីខាងជើងឃុំសំឡី ស្រុកកំពងរោទ៍។
ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះលៀង នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
ចំណែកម៉ូតូដែលជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ត៍រដ្ឋបាលឃុំស្វាយតាយាន។
រីឯជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះពុត សោភណ្ឌ័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបុស្ស ឃុំស្វាយតាយានស្រុកកំពង់រោទ៍។
ទូរសព្ទ័ដែលជនសង្ស័យធ្វើសកម្មភាពឆក់យកម៉ាកoppo A5s។
បើតាមជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿង
កំពុងនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បានមកឆក់យកទូរស័ព្ទដៃរបស់ខ្លួន។
ប្រភពបន្តថា ក្រោយពីជនសង្ស័យ
ឆក់បានសម្រេចហើយក៏ជិះម៉ូតូរត់ទៅទិសខាងកើត ប៉ុន្តែខ្លួនបានជិះម៉ូតូដេញតាមរហូតមកដល់ចំណុចផ្លូវកោងជនសង្ស័យក៏ដួលម៉ូតូនិងងើបឡើងរត់
ចូលក្នងវាលស្រូវរបស់អ្នកភូមិបាត់ទាំងពីរនាក់។
ក្រោយមកខ្លួនជាជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុបាន
យកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពមករក្សាទុកនៅប៉ុស្តិរដ្ឋបាលឃុំស្វាយតា
យាន។
ក្រោយមកខ្លួនជនរងគ្រោះក៏បានតេទៅទូរស័ព្ទដែលជនសង្ស័យឆក់បានស្រាប់តែជនសង្ស័យកបានលើកនិយាយថាខ្លួននៅផ្លូវច្រមុះជ្រូកក្នុងភូមិព្រៃធ្លកលើផ្លូវជាតិលេខ៣១៦ទើបសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់ក៏ធ្វើការឃាត់ខ្លួនបានម្នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្វឃាត់ខ្លួននៅប៉ុស្ត៍រដ្ឋបាល
ឃុំស្វាយតាយាន ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន