ពលរដ្ឋម៉ិចស៊ីកូដុតរូបលោកត្រាំ អំពាវនាវឲ្យបោះឆ្នោតជូនលោកបៃឌិន

ចែករំលែក៖

កាលពីថ្ងៃទី​៣១ខែតុលា ក្រុមបាតុករម៉ិចស៊ីកូបានដុត​រូប​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ស្ថិតនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ​ ដោយអំពាវនាវដល់ពលរដ្ឋអាមេរិកបោះឆ្នោតគាំទ្រលោកបៃឌិន។
ក្រុមបាតុករ​បានថ្កោលទោស​គោលនយោបាយស្តីពី​ជនភៀសខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិកបោះឆ្នោតគាំទ្របេក្ខភាពចូ បៃឌិន នៅថ្ងៃទី​៣ខែវិច្ឆិកា ។ ក្រុមបាតុករ​បានដង្ហែក្បួនទៅកាន់ព្រំដែនជាប់អាមេរិក​ ស្ថិតនៅក្នុងទីក្រុង Tijuana ក្រោយមកដុតរូបរបស់លោកត្រាំ តែម្តង។ ក្រុមបាតុករ​បានបញ្ជាក់ថា « លោកត្រាំ យើងខ្ញុំមិនសងលុយសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនរបស់លោក​ឡើយ»។ ជាមួយគ្នានោះដែរ ពលរដ្ឋម៉ិចស៊ីកូ បានអំពាវនាវឲ្យបោះឆ្នោតជូនលោក បៃឌិន ដើម្បីដឹកនាំអាមេរិកបន្ត​។
លោក Hugo Castro បាតុករ​ជនជាតិអាមេរិក​ ដើមកំណើតម៉ិចស៊ីកូ បានបញ្ជាក់ថា​«យើងអំពាវនាវដល់ពលរដ្ឋអាមេរិកឈប់បោះឆ្នោតឲ្យលោកត្រាំ… បេក្ខភាពចូ បៃឌិន​បានសន្យាកែទម្រង់ច្បាប់ជនភៀសខ្លួន មនុស្សធម៌​»។
លោកត្រាំបានបាត់បង់ការគាំទ្រ ជាច្រើន ដោយសារតែ​ច្បាប់រិឹតបន្តឹងជនភៀសខ្លួន​ ។ ពលរដ្ឋ​អាមេរិក ភាគច្រើន​ជាជនភៀសខ្លួនចូលមកពីប្រទេសផ្សេងៗជុំវិញពិភពលោក​។
ការបោះឆ្នោតអាមេរិកជិតមកដល់ហើយ​ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ហើយការស្ទង់មតិ​បង្ហាញឲ្យឃើញថា​ពលរដ្ឋអាមេរិកគាំទ្រលោកបៃឌិន ច្រើនជាងលោកត្រាំ ទាំងនោះហើយ ធ្វើឲ្យលោកត្រាំបាត់បង់ឱកាសដឹកនាំអាមេរិក ១អាណត្តិទៀត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print