ស្លាប់ដោយការរញ្ជួយដីនៅតួកគី កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

ក្រុមជួយសង្គ្រោះបានខិតខំ​ស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបាក់បែកដោយសារតែគ្រោះរញ្ជួយដី ។ ក្រុមជួយសង្គ្រោះបានជួយមនុស្សជាង​​១០០នាក់ហើយចេញពីគំនរអគារបាក់បែក ដោយការរញ្ជួយដីកម្រិត៧រ៉ិចទ័រ ក្នុងទីក្រុង​ Izmir ភាគខាងលិចប្រទេសនេះ។
តាមការលើកឡើងរបស់មន្ត្រីជួយសង្គ្រោះប្រទេសតួកគី បញ្ជាក់ថា មានមនុស្ស​៣៧នាក់ស្លាប់​ជាជនជាតិតួកគី និង២នាក់ទៀតជាជនជាតិក្រិក និងអ្នករងរបួសដល់ទៅ​៨៨៥នាក់​។
តាមការលើកឡើងរបស់អភិបាលក្រុង​ Izmir លោក​Tunc Soyer បានបញ្ជាក់ថា មានអគារ​២០ខ្នងរងការខូចខាត បាក់ស្រុត ភាគច្រើននៅក្នុងខណ្ឌ Bayrakli ។ សកម្មភាពស្វែងរកអ្នកដែលបាត់ខ្លួននៅតែបន្ត​។
កាលពីថ្ងៃទី​៣១​ខែតុលា ប្រធានាធិបតីតួកគី លោកRecep Tayyip Erdogan បានប្រកាសថាមានមនុស្សដល់ទៅ​១០៣នាក់​បានជួយសង្គ្រោះចេញពី​អគារបាក់បែក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print