អ្នកឆ្លងកូវីដ​១៩ កើនឡើងខ្ពស់ អង់គ្លេស ចាត់វិធានការបិទប្រទេសជាថ្មី​

ចែករំលែក៖

ចំនួនអ្នកឆ្លងកូវីដ​១៩ កើនឡើងខ្ពស់រយៈពេលចុងក្រោយនេះពិសេសគឺនៅក្នុង តំបន់អឺរ៉ុប ដោយបង្ខំឲ្យប្រទេសជាច្រើន សម្រេចបិទទ្វារជាថ្មី ។ បច្ចុប្បន្ននៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកើនឡើងដល់ទៅជាង​៤៦,៤លាននាក់ ស្លាប់ជាង​១,២លាននាក់ និង ជាសះស្បើយមានជាង​៣៣,៥លាននាក់​ផងដែរ​។
បច្ចុប្បន្ន​ប្រទេសមានករណីឆ្លងកូវីដ​១៩ លើសពី​១លាននាក់ មានរហូតដល់ទៅ ៩ ប្រទេស ហើយអង់គ្លេសជាប្រទេសថ្មីមានអ្នកឆ្លងជាង​១លាននាក់។ ការឆ្លងកើនឡើងខ្ពស់នោះបានធ្វើឲ្យតំបន់អឺរ៉ុប មានចំនួនប្រទេសឆ្លងលើសពី​១លាននាក់មាន​៤ប្រទេស ហើយ គឺបារាំង អេស្ប៉ាញ រុស្ស៊ី និងអង់គ្លេស​។
នៅពេលនេះ រដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយនាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសថា ប្រទេសអង់គ្លេសនឹងត្រូវស្ថិតក្រោមវិធានការបិទប្រទេសរយៈពេល១ខែ ចាប់ពីទី​៥ ខែខែវិច្ឆិកា តទៅ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID 19។
នៅក្រោមវិធានការខាងលើខាងលើ ដែលនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសអង់គ្លេស នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះ តែក្នុងករណីជាក់លាក់មួយចំនួនប៉ុណ្ណោះ ដូចជាទៅសាលា ទៅបំពេញការងារ ឬទិញម្ហូបអាហារជាដើម។ ចំណែកកន្លែងផឹកស៉ី បារ និងភោជនីយដ្ឋាន នឹងត្រូវបិទទ្វារនៅទូទាំងប្រទេស ហើយហាងផ្តល់សេវាកម្មមិនសូវចាំបាច់ ព្រមទាំងកន្លែងកម្សាន្ត-លំហែកាយនានា ក៏នឹងត្រូវបិទដូចគ្នា។
វិធានការបិទប្រទេសលើកនេះនៅអង់គ្លេស មិនតម្រូវឲ្យបិទទ្វារគ្រឹះស្ថានអប់រំឡើយ។ ការសម្រេចចេញវិធានការបិទប្រទេសជាថ្មីម្តងទៀតបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ៕ ដោយធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print