ព្រះមហាក្សត្រថៃប្រតិកម្មស្តីពីការធ្វើបាតុកម្មរបស់ក្រុមនិស្សិត

ចែករំលែក៖

ប្រទេសថៃ៖ ក្នុងពេល​ដែលមានបាតុកម្មប្រឆាំង​រដ្ឋាភិបាល និងព្រះមហាក្សត្រថៃ ជាច្រើនសប្តាហ៍កន្លងមក នៅពេលនេះដែរព្រះមហាក្សត្រ Maha Vajiralongkorn បានមានព្រះបន្ទូលថា ថៃគឺជា«ទឹកដីនៃការសម្របសម្រួល” ហើយព្រះអង្គបាន​ស្រឡាញ់ប្រជារាស្ត្រថៃ​ដូចគ្នា។
ព្រះមហាក្សត្រថៃ​នៅថ្ងៃទី​១ខែវិច្ឆិកា មានព្រះបន្ទូលដោយបើកចំហ​ ជាលើកដំបូងពាក់​ព័ន្ធការធ្វើបាតុកម្ម​​ប្រឆាំងព្រះមហាក្សត្រនិងរដ្ឋាភិបាលនៅទូទាំងប្រទេស​។​ នៅក្នុង​បទសម្ភាសន៍ផ្តាច់មុខ​ជាមួយបណ្តាញព័ត៌មាន ​CNN និង Channel 4 News ក្នុងពិធី ពុទ្ធសាសនានៅក្នុងរាជវាំងនៃទីក្រុងបាងកក គឺការប្តូរចីវរ​ដល់ព្រះពុទ្ធរូប​គុជ​ដ៏សំខាន់បំផុត ។
នៅពេលដែលសួរពាក់ព័ន្ធ​ការធ្វើបាតុកម្ម ពីក្រុមនិស្សិតទាមទារកែទម្រង់ ព្រះមហាក្សត្រ Vajiralongkorn មានព្រះបន្ទូល​ទៅកាន់សារព័ត៌មានCNN ដោយព្រះអង្គមិនលើក​ឡើងពីការធ្វើបាតុកម្មនោះឡើយ។ ព្រះអង្គមានព្រះបន្ទូលថា «យើងស្រឡាញ់ប្រជារាស្ត្រដូចគ្នា»។
ព្រះអង្គមានព្រះបន្ទូលថា ថៃ គឺជា«ទឹកដីនៃការសម្របសម្រួល” ។ ជាមួយគ្នានោះដែរ មានក្រុមបាតុករអាវលឿងរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួនគាំទ្រព្រះមហាក្សត្រ​ ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ។
នេះជាលើកដំបូង​ចាប់តាំងពីឆ្នាំ​១៩៧៩ មកទល់ពេលនេះ​ព្រះមហាក្សត្រថៃ​បានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មានជាលើកដំបូង៕ដោយ៖ធី រីណា

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print