ពិធីប្រណាំងទូកខ្នាតខ្លីនៅវត្តមង្គលការាម រយៈពេល៣ថ្ងៃដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ក្នុងឃុំក្រោលគោស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកភោគ វណ្ណថន មេឃុំក្រោលគោនិងក្រុមប្រឹក្សាឃុំបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកនិងបិទប្រណាំងទូកខ្នាតខ្លីនៅវត្តមង្គលការាមស្ថិតនៅ ភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំដោយមានក្រុមកីឡាករដែលចូលរួមប្រកួតមានពីរឃុំគឺឃុំក្រោលគោ និងឃុំគោកព្រីង នាថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ
២០២០។

កម្មវិធីនេះក៏មានការចូលរួមព្រះសង្ឃ ប្រជាពលរដ្ឋនិងប្អូនៗជាយុវជនគណបក្សប្រជាជនកម្ពុជានិងប្អូនយុវជន ស .ស .យ .ក ស្រុកស្វាយជ្រំនិងឃុំ យ៉ាងច្រើនកុះករផងដែរ។

លោកភោគ វណ្ណថន បានឱ្យដឹងថា
ដោយមានការចាត់ចែងនិងឧបត្ថមពីព្រះបិតាសង្ឃនិងចៅអធិការព្រះនាម កុយ ភិត ជាចៅអធិការវត្តមង្គលការរាមនិងមានការចូលរួមគាំទ្រលើកទឹកចិត្តពីសំណាក់លោកសូរ សូចន្ទ័ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំក្រោលគោនិងលោកហុឹម កុសលអនុប្រធានក្រុមការងារទើបរូបលោករៀបចំកម្មវិធីនេះឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាពលរដ្ឋ ជាពិសេសនោះទៅទៀតគឺប្អូនៗយុវជនទាំងបុរសនិងនារី។

លោកបន្តថា កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃដោយមានក្រុមកីឡាករដែលចូលរួមប្រកួតគឺមានពីរឃុំគឺឃុំក្រោលគោ និងឃុំគោកព្រីង ដែលមានកីឡាករ១០ក្រុមទាំងផ្នែកបុរសនិងផ្នែកនារី។

ចំពោះលទ្ធផលជាប់ចំណាក់ថ្នាក់ដែលទទួលបានរួមមានលេខ១ទទួលបានថវិកាចំនួន២០ម៉ឺនរៀល, លេខ២ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល
និងក្រុមកីឡាករ+កីឡាការនី ៨ក្រុមទៀតគឺទទួលបានថវិកា១០ម៉ឺនរៀលស្មើៗគ្នាទាំងអស់ផងដែរ។

ក្នុងឱកាសនោះលោកភោគ វណ្ណថន បានបន្តថា ការប្រារព្ធពិធីប្រណាំងទូកនេះបងប្អូនប្រជាពលរដ្ឋមានទឹកមុខ ប្រកបដោយស្នាមញញឹម ទឹកមុខសប្បាយរីករាយ ជ្រកក្រោមម្លប់សុខសន្តិភាព។ មិនតែប៉ុណ្ណោះលោកក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រមា ឬម៉ាស នៅពេលក្អក ឬកណ្តាស់ នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា និងសូមក្មួយៗជាយុវជនទាំងអស់ចេះស្និតស្នាលស្រលាញ់គ្នានិងសាមគ្គីភាពគ្នាឱ្យបានយូរអង្វែងបន្ថែមទៀត។

បន្ទាប់មកលោកភោគ វណ្ណថននិងក្រុមការងារទាំងអស់ក៏បានចូលរួមធ្វើពិធីអកអំបុកសំពះព្រះខែយ៉ាងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print