អាមេរិក៖ មេធាវី​ រាប់ពាន់នាក់ ទៅកាន់តុលាការ ដើម្បីពិនិត្យ ធានាសន្លឹកឆ្នោត ស្របច្បាប់

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបញ្ជាក់ថា បានបញ្ជូនមេធាវីរាប់ពាន់នាក់ ​របស់ខ្លួនទៅកាន់តុលាការ ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធការបោះឆ្នោត និងធានាថា​សន្លឹកឆ្នោត​ស្របច្បាប់ ទាំងអស់។
សារព័ត៌មាន South China Morning Post នៅថ្ងៃទី ២ខែវិច្ឆិកា បានផ្សាយថា គណបក្សប្រជាធិបតេយ្យ​និងគណបក្សសាធារណរដ្ឋ ​បានបញ្ជូនក្រុមមេធាវីរបស់ខ្លួនទៅតាមតុលាការ​ ដើម្បីដោះស្រាយ​បញ្ហាពាក់ព័ន្ធការបោះឆ្នោត និង សន្លឹកឆ្នោតមិនស្របច្បាប់​។
ចាប់តាំងពីការបោះឆ្នោត​ឆ្នាំ​២០០០ មកទល់ពេលនេះលទ្ធផលចុងក្រោយ គឺជាការ​សម្រេចរបស់តុលាការកំពូល​ អាមេរិក។ ទាំងនោះហើយបានជា​គណបក្សទាំងពីរជ្រើសមេធាវី ជាច្រើន បញ្ជូនទៅកាន់ តុលាការកំពូល ត្រៀមក្នុងពេលមានហេតុការណ៍អាក្រក់កើតឡើង ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ មានមនុស្សជាច្រើនសន្និដ្ឋានថា នឹងមាន «សង្គ្រាមផ្លូវច្បាប់»​នឹងកើតឡើង​រវាង គណបក្សទាំងពីរ​។ ប្រសិនបើការបោះឆ្នោត មានការគាំទ្រគម្លាតពីគ្នាឆ្ងាយ ទើបមិនមាន ការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់​។
មកទល់ពេលនេះ​មានករណីប្តឹង​ដល់ទៅ​៣០០ករណីហើយ​​ពាក់ព័ន្ធការបោះឆ្នោត នៅតាមបណ្តារដ្ឋ​ក្នុងទឹកដីអាមេរិក ។ ជាមួយគ្នានោះដែរ​​ មានករណីប្តឹងផ្តាល់ពាក់ព័ន្ធ​ វិធានការបោះឆ្នោត ក្នុងពេលដែលអាមេរិកប្រឈមការឆ្លងកូវីដ​១៩ កាន់តែច្រើន៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print