គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបញ្ជាក់ថា បានបញ្ជូនមេធាវីរាប់ពាន់នាក់ របស់ខ្លួនទៅកាន់តុលាការ ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធការបោះឆ្នោត និងធានាថាសន្លឹកឆ្នោតស្របច្បាប់ ទាំងអស់។
សារព័ត៌មាន South China Morning Post នៅថ្ងៃទី ២ខែវិច្ឆិកា បានផ្សាយថា គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ បានបញ្ជូនក្រុមមេធាវីរបស់ខ្លួនទៅតាមតុលាការ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធការបោះឆ្នោត និង សន្លឹកឆ្នោតមិនស្របច្បាប់។
ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០០០ មកទល់ពេលនេះលទ្ធផលចុងក្រោយ គឺជាការសម្រេចរបស់តុលាការកំពូល អាមេរិក។ ទាំងនោះហើយបានជាគណបក្សទាំងពីរជ្រើសមេធាវី ជាច្រើន បញ្ជូនទៅកាន់ តុលាការកំពូល ត្រៀមក្នុងពេលមានហេតុការណ៍អាក្រក់កើតឡើង ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ មានមនុស្សជាច្រើនសន្និដ្ឋានថា នឹងមាន «សង្គ្រាមផ្លូវច្បាប់»នឹងកើតឡើងរវាង គណបក្សទាំងពីរ។ ប្រសិនបើការបោះឆ្នោត មានការគាំទ្រគម្លាតពីគ្នាឆ្ងាយ ទើបមិនមាន ការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។
មកទល់ពេលនេះមានករណីប្តឹងដល់ទៅ៣០០ករណីហើយពាក់ព័ន្ធការបោះឆ្នោត នៅតាមបណ្តារដ្ឋក្នុងទឹកដីអាមេរិក ។ ជាមួយគ្នានោះដែរ មានករណីប្តឹងផ្តាល់ពាក់ព័ន្ធ វិធានការបោះឆ្នោត ក្នុងពេលដែលអាមេរិកប្រឈមការឆ្លងកូវីដ១៩ កាន់តែច្រើន៕ ដោយ៖ធីរីណា