Lukaku អវត្តមានពេល Inter Milan ប៉ះជាមួយ Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League យប់នេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Real Madrid ដោយសារបញ្ហារបួសភ្លៅ

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ុិកវ័យ២៧ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួតជាច្រើនសម្រាប់ក្រុមនៅអុីតាលីនៅរដូវកាលនេះ។

ក្រុម Inter Milan ស្ថិតនៅលេខ៣ក្នុងពូលB ដោយមាន២ពិន្ទុក្នុងការប្រកួតពីរប្រកួតកន្លងទៅ។ Lukaku រកបានគ្រាប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Borussia Monchengladbach ។ ចំណែកនៅក្នុងលីគវិញ Lukaku រកបាន៧គ្រាប់ក្នុង៦ប្រកួត ខណៈដែលក្រុមនៅ Serie A ជាក្រុមជើងឯករង Europa League រដូវកាលមុន

ខ្សែប្រយុទ្ធ Alexis Sanchez បានវិលត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីអង្គុយនៅកៅអីបម្រុង៣ លើកកន្លងមក ទោះបីគ្រូបង្វឹកក្រុម Inter Milanលោក Antonio Conte បាននិយាយថា ទំនងជាខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះនឹងចាប់ផ្តើចូលជាជម្រើស១១នាក់ដំបូងនៅទីក្រុងម៉ាឌ្រីដរាត្រីនេះ

ចំណែកខ្សែការពារ Eder Militao របស់ក្រុម Real Madrid បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយនឹងខកខានការប្រកួតនាថ្ងៃអង្គារនេះកីឡាករសញ្ជាតិប្រែស៊ីលវ័យ២២ឆ្នាំរូបនេះនឹងឆ្លងកាត់ការនៅដាច់ដោយឡែកពីគេរយៈពេលយ៉ាងហោចណាស់១០ថ្ងៃ

ក្រុម Real Madrid ក៏នឹងអវត្តមានកីឡាករមួយចំនួនដែរដូចជា កីឡាករNacho, Dani Carvajal និងកីឡាករវ័យក្មេង Martin Odegaardដោយសារបញ្ហារបួស

ក្រុមអធិរាជស Real Madrid ឈរនៅលេខ២នៅ La Liga ដោយចាញ់តែ១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែបានព្យាយាមស្វែងរកទម្រង់លេងនៅការប្រកួតក្របខ័ណ្ឌ Champions League ដោយរកបានតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួត២លើក ដោយចាញ់១លើក និងស្មើមួយលើកក្នុងវគ្គជម្រុះតាមពូលនេះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print