Leicester City បំបាក់ម្ចាស់ផ្ទះ Leeds United ឡើងឈរលេខ២លីគកំពូលអង់គ្លេស

ចែករំលែក៖

ក្រុមភ្ញៀវចចកកំណាច Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៧ ក្របខ័ណ្ឌអង់គ្លេស​ Premier League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ។

ក្រុមភ្ញៀវ Leicester City ធ្វើបានល្អតាំងពីតង់ទី១ ដោយរកបាន២គ្រាប់ ក្នុងនោះគ្រាប់ទី១រកបានដោយកីឡាករ Barnes នៅនាទីទី២ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Tielemans នៅនាទីទី២១។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមរកបានគ្រាប់បាល់តាមវិញ ដោយនៅនាទីទី៤៨ កីឡាករ Dallas របស់ក្រុម Leeds United រកបាន១គ្រាប់សងវិញ ។

ចូលដល់នាទីទី៧៦ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Jami Vardyរកបាន១គ្រាប់បន្ថែមទៀត និងនៅនាទីទី៩០+1 ម៉ោងបន្ថែមកីឡាករក្រុម Leeds United បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Tielemans ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Leicester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City ឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសមាន១៥ពិន្ទុ ចាញ់ក្រុមលេខ១ Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Leeds United បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១២បណ្តោះអាសន្នមាន១០ពិន្ទុ។

សូមបញ្ជាក់ថា ក្រុម Leeds United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី៧ ខែវិច្ឆិកាបន្តទៀតសម្រាប់ការប្រកួតសប្តាហ៍ទី៨។ ចំណែកក្រុម Leicester City នឹងត្រូវប៉ះក្រុមភ្ញៀវ Sporting Braga សម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League វគ្គជម្រុះតាមពូលនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print