បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប ឆ្លង COVID-19 សភា សម្រេចប្រកាសផ្អាកការបោះឆ្នោត

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីសមាជិកសភាដាណឺម៉ាកជាច្រើនរូប បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈរដ្ឋមន្រ្តី ០៦រូបទៀត ត្រូវបានដាក់ខ្លួនឲ្យដាច់ឆ្ងាយពីគេ ដើម្បីរង់ចាំលទ្ធផលតេស្តនោះ។ ស្រាប់តែនៅថ្ងៃអង្គារទី ខែវិច្ឆិកា ឆ្នាំ២០២០ សភាដាណឺម៉ាក បានរាយការណ៍ឲ្យដឹងថា ខ្លួនបានផ្អាកការបោះឆ្នោត និងការប្រជុំផ្សេងៗទៀត។

បើយោងតាមទីភ្នាក់ងារសាព័ត៌មាន Reuters បានចុះផ្សាយថា៖ សមាជិកសភា ០៥រូប រួមទាំងមេដឹកនាំគណបក្សអភិរក្សនិយម លោក Surin Pape Poulsen និងលោក Lars Christian Lillehult ដែលជាអតីតរដ្ឋមន្រ្តីក្រសួងថាមពល បានប្រកាសនៅសប្តាហ៍នេះថា ពួកគេបានឆ្លងជំងឺ COVID-19

ជុំវិញបញ្ហានេះ លោកស្រី Mette Frederiksen នាយករដ្ឋមន្រ្តីដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកស្រីបានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយលោក Haekkerup កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយជាលទ្ធផលសម័យប្រជុំ Q&A ដែលគ្រោងនឹងធ្វើនៅសភា នៅថ្ងៃអង្គារនេះត្រូវបានពន្យារពេល។

ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Ritzau ក៏បានចុះផ្សាយដែរថា មានរដ្ឋមន្រ្តី ០៦រូប រួមទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៍ លោក Nick Haekkerup និងសមាជិកសភាយ៉ាងតិច ០៤នាក់ទៀត បានដាក់ខ្លួនឲ្យនៅដាច់ពីគេ និងកំពុងរង់ចាំលទ្ធផលតេស្ត ក្រោយបានប៉ះពាល់ជាមួយអ្នកជំងឺ។

ដោយឡែកបើយោងតាមគេហទំព័រ worldmeter បច្ចុប្បន្នប្រទេសដាណឺម៉ាក បានកត់ត្រាករណីឆ្លង COVID-19 សរុប ៤៨,២៤១ករណីក្នុងនោះស្លាប់ ៧២៤នាក់ និងជាសះស្បើយ ៣៥,៤១១នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print