ដោយសារតែជះឥទ្ធិពលពីកូវីដ-១៩ ធ្វើឲ្យលទ្ធផលបោះឆ្នោតអាមេរិក មិនទាន់អាចដឹងភ្លាមៗដូចការបោះឆ្នោតលើកមុនៗ។ នៅថ្ងៃទី៣ខែវិច្ឆិកា (ពេលវេលាអាមេរិក) ពលរដ្ឋចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីដឹកនាំអាមេរិក៤ឆ្នាំខាងមុខ ។
ក្នុងការបោះឆ្នោតឆ្នាំនេះគឺជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ហើយលទ្ធផលមិនអាចដឹង ភ្លាមក្រោយពេលបោះឆ្នោតនោះឡើយដោយសារតែពេលវេលាខុសគ្នា និងការបោះឆ្នោតតាមប្រៃសណីយ៍ទៀតធ្វើឱ្យមានការយឺតយ៉ាវ។
ខាងក្រោមនេះជាពេលវេលា ប្រកាសលទ្ធផលក្នុងរដ្ឋទាំង៥០ ។ នៅថ្ងៃទី៣ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) រដ្ឋចំនួន៣៦ក្នុងចំណោម៥០ បានបញ្ចប់ការបោះឆ្នោតនិងប្រកាសលទ្ធផល។
ថ្ងៃទី៤ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) រដ្ឋWisconsin និឹងប្រកាសលទ្ធផល។
ថ្ងៃទី៥ខែវិច្ឆិកា រដ្ឋ Connecticut និង Indiana ប្រកាសលទ្ធផល ។
ថ្ងៃទី៦ខែវិច្ឆិកា រដ្ឋPennsylvania និង Michigan នឹងប្រកាសលទ្ធផល។
ថ្ងៃទី១២ខែវិច្ឆិកា រដ្ឋCarolinaខាងជើងនឹងប្រកាសលទ្ធផល ។
គិតមកដល់ម៉ោង២០ ថ្ងៃទី៤ខែវិច្ឆិកា (ម៉ោងនកម្ពុជា)លោកបៃឌិន ទទួលបានកៅអីតំណាង២៣៨ និង លោកត្រាំទទួលបានកៅអីតំណាង២១៣កៅអីតំណាង៕