ផ្លូវចុងក្រោយដើម្បីទទួលបានកៅអីតំណាង គ្រប់ចំនួន២៧០ បេក្ខភាពចូបៃឌិន និងដូណាល់ត្រាំ គឺត្រូវឆ្លងកាត់ រដ្ឋ Pennsylvania, Michigan និង Wisconsin រដ្ឋទាំងបី បានធ្វើឲ្យគណបក្សប្រជាធិបតេយ្យ ចាញ់យ៉ាងឈឺចាប់បំផុតក្នុងឆ្នាំ២០១៦។ ចំពោះលោកបៃឌិន ការបោះឆ្នោតលើកនេះផ្តោតសំខាន់ទៅលើរដ្ឋ ទាំងបីខាងលើ។
រដ្ឋGeorgia អាចប្រែទៅជាពណ៌ស្វាយដោយសារតែតំបន់ជាយក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំណែករដ្ឋ Arizona វិញ កំពុងតែទប់ទល់នឹងការឆ្លងវីរុសកូវីដ១៩ ហើយបានងាក់ទៅគាំទ្រគណបក្សប្រជាធិបេយ្យវិញ។
នៅពេលនេះ លោកបៃឌិន និង លោកត្រាំ មានសំឡេងគាំទ្រប្រគៀកគ្នា ក្នុងការទទួលបានកៅអីតំណាង គ្រប់២៧០។ ដើម្បីទទួលបានសំឡេងគ្រប់គ្រាន់គឺត្រូវយកឈ្នះ រដ្ឋទាំងបី។ នៅពេលនេះអាចនិយាយបានថា លោកបៃឌិនបានយកឈ្នះ មួយក្នុងចំណោម៣រដ្ឋ ខាងលើ គឺរដ្ឋ Wisconsin ហើយបើយកឈ្នះក្នុងរដ្ឋ ពីរ ទៀត នឹងទទួលបានជ័យជម្នះ១០០ភាគរយតែម្តង។
មកដល់ម៉ោង ១៩ និង៣០ នាទីថ្ងៃទី៤ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា )លទ្ធផលនៃការបោះឆ្នោតអាមេរិក មិនមានការប្រែប្រួលនោះឡើយ ដោយលោកបៃឌិន រក្សា កៅអីតំណាង ២៣៨ និងលោកត្រាំ ២១៣ ដដែល។ ចំណែកសន្លឹកឆ្នោតសកលវិញ លោកបៃឌិន ទទួលបាន69.021.814 សន្លឹក ។ ចំណែកលោកត្រាំទទួលបាន តែ 66.731.000សន្លឹក៕